មេឃ​ខៀវ​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​បាន​ទេ ប៉ះ​គ្នា ៤ លើក City មិន​ដែល​ឈ្នះ Real Madrid សូម្បី​ម្ដង

យប់​នេះ​គឺ​ជា​ការ​ជួប​គ្នា​លើក​ទី ៥ រវាង​​ក្លឹប​អេស្ប៉ាញ Real Madrid និង​ក្លឹប​អង់គ្លេស Manchester City នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។

៤ លើក​ធ្លាប់​ប៉ះ​គ្នា​កន្លង​មក​ដែល​សុទ្ធ​សឹង​នៅ UEFA Champions League គឺ​មេឃខៀវ Man City មិន​ធ្លាប់​ឈ្នះ​ទាល់​តែ​សោះ ពោល​គឺ​ចាញ់ ២ ស្មើ ២ មាន ២ លើក​នៅ Bernabeu ដែល R.Madrid បាន​ជ័យជម្នះ និង​នៅ Etihad ២ លើក​បាន​ត្រឹម​ស្មើ។

៥ លើក​ចុងក្រោយ ធ្លាប់​ប៉ះ​ក្រុម​នៅ​អង់គ្លេស​កន្លង​មក Real Madrid ធ្លាប់​សម្រេច​បាន​ដូច​ត​ទៅ៖ ៥-០ ទល់ Tottenham (២០១០/១១ វគ្គ ៨ ក្រុម), ៣-២ Man Utd (២០១២/១៣ វគ្គ ១៦ ក្រុម), ១-០ Man City (២០១៥/១៦ វគ្គ ៤ ក្រុម), ៣-១ Liverpool (២០១៧/១៨ វគ្គ​ផ្ដាច់ព្រ័ត្រ)។

ដោយ​ឡែក​នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នេះ​សោត​ Real Madrid បាន​ឆ្លង​មក​ដល់​ជា​លើក​ទី ២៣ ជាប់​គ្នា​ហើយ ពោល​ជា​កំណត់ត្រា​ឆ្លង​បាន​យូរ​អង្វែង​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត។

ចំពោះ​សមាសភាព​កីឡាករ​ស្ដេច​ស​ត្រូវ​ខកខាន​កីឡាករ​សំខាន់​ដូច​ជា Marco Asensio, M.Diaz និង Hazard ខណៈ City របួស Sane រី​ឯ Sterling មិន​ទាន់​ប្រាកដប្រជា ញាំង​ឲ្យ​តំបន់​ស្លាប​នៅ​យប់​នេះ​របស់​មេឃ​ខៀវ​ទំនង​ជា​ត្រូវ​ជួប​បញ្ហា។

ចំពោះ​លទ្ធផល​ទស្សន៍ទាយ​គឺ Real Madrid អាច​នឹង​យក​ឈ្នះ​លើ​ក្រុមភ្ញៀវ ១-០ ពោល​គឺ​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​ពេល​ប៉ះ Manchester City៕

  • មេឃ​ខៀវ​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​បាន​ទេ ប៉ះ​គ្នា ៤ លើក City មិន​ដែល​ឈ្នះ Real Madrid សូម្បី​ម្ដង