មាន​ដំណឹង​ថា Barcelona ​ត្រៀម​ដល់​២២៥​លាន​ផោន ដើម្បី​ទិញ​យក Mane ​

​ក្រុម FC Barcelona ​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​រហូត​ដល់​២២៥​លាន​ផោន ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Sadio Mane ​របស់​ក្រុម Liverpool ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។

​Mane ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ជួយ​ក្រុម Liverpool ​យក​ឈ្នះ​លើ​ក្រុម West Ham ​៣-២ ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​ហើយ​រូបគេ​ក៏​បាន​ដើរ​តួ​សំខាន់​សម្រាប់​ក្រុម​ហង្ស​ក្រហម​គ្រប់​ប្រកួត​ផង​ដែរ។ ​ការ​លេង​បាន​ល្អ ​និង​តែងតែ​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​ចាប់​អារម្មណ៍​លើ​រូបគេ​ខ្លាំង។

តម្លៃ​ខ្លួន​នៅ​លើ​ទីផ្សារ​របស់ Mane ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​១៣៥​លាន​ផោន​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​ក្រុម Barcelona ​ចង់​បាន​រូបគេ​មែន ​នោះ​ទាល់​តែ​ត្រូវ​ចំណាយ​ដល់​២២៥​លាន​ផោន​ឯ​ណោះ។ ​ការ​ចំណាយ​ទ្វេ​ដង​នេះ គឺ​ដោយសារ​តែ​ក្រុម Liverpool ​នឹង​មិន​ឱ្យ​កីឡាករ​សំខាន់​របស់​ខ្លួន​ចាកចេញ​ទៅ​ណា​ទេ ប្រសិន​បើ​តម្លៃ​មិន​ច្រើន​រហូត​ដល់​ពួកគេ​បដិសេធ​មិន​បាន​នោះ។

Mane ​រដូវ​កាល​នេះ ​រក​បាន​១៧​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១១​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន៣៤​ប្រកួត​ឱ្យ​ក្រុម Liverpool ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT