ការបង្ហាញខ្លួននៅព្រឹត្តិការណ៍ UEFA Champions League ជាមួយការបញ្ចប់លទ្ធផល ១-១ កាលពីយប់មិញ ត្បិតបើ Lionel Messi ពុំបានរកគ្រាប់បាល់សម្រេចទីក្តី ប៉ុន្តែកីឡាករអាហ្សង់ទីនរូបនេះនៅតែឈោងបានកំណត់ត្រាមួយនាមជាកីឡាករបង្ហាញខ្លួនច្រើនបំផុតនៅពានរង្វាន់អឺរ៉ុបឈរលំដាប់ទី ៥។
កំណត់ត្រានោះដែរបានឈោងស្មើនឹងតួលេខចាស់របស់ Ryan Giggs ពោលគឺអ្នកទាំងពីរមានតួលេខបង្ហាញខ្លួននៅ UCL ចំនួន ១៤១ ប្រកួតស្មើគ្នាហើយ។
ពួកគេនៅចាញ់តែកីឡាករ ៤ រូបឯទៀតមានដូចជា Raul មាន ១៤២ លើក Xavi ១៥១ លើក Cristiano Ronaldo ១៦៨ លើក និង Iker Casillas ១៧៧ លើក។ បែបនេះមានន័យថានៅប្រកួតជើងទី ២ ខ្សែប្រយុទ្ធឆ្នើមរបស់ Barca នឹងរំកិលមកស្មើចំណាត់ថ្នាក់ទី ៤ របស់ Raul ដែរ៕
ប្រភព៖ AF