Messi និង​សមាជិក Barca ទាំង​អស់ ​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​មើល​វីរុស COVID-19 ​មុន​តតាំង Napoli

Napoli នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​ក្លឹប​យក្ស Barcelona នា​ថ្ងៃ​ពុធ ទី ២៦ ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ដែល​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ។

ការ​ប្រកួត​ក្នុង​ប្រទេស​អ៊ីតាលី​លើក​នេះ អាច​ថា​មាន​ការ​រឹត​បន្តឹង​ខ្លាំង​បន្តិច ព្រោះ​ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា ​ហើយ​រដ្ឋាភិបាល​បាន​ដាក់​កំហិត​ឲ្យ​មាន​ត្រួតពិនិត្យ​មើល​កម្ដៅ​របស់​អ្នក​ធ្វើ​ដំណើរ​ចូល​ប្រទេស​ទាំង​អស់ បែប​នេះ​មិន​ថា​តែ Lionel Messi ឬ​បណ្ដា​សមាជិក​ក្រុម​អេស្ប៉ាញ​ទាំង​អស់​ចាំ​បាច់​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​របស់​អាជ្ញាធរ​នៅ​ឯ​អាកាសយានដ្ឋាន​ពេល​ពួក​គេ​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​នេះ​សិន។

រំឭក​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ​កុម្ភៈ ឆ្នាំ ២០២០ វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ប្រមាណ ២ ៦១៩ នាក់​ហើយ ដោយ​តួ​លេខ​អ្នក​ឆ្លង​ក៏​កើន​ឡើង​ដល់ ៧៩ ៣៦០ នាក់។ ប្រទេស​អ៊ីតាលី​គឺ​ជា​ប្រទេស​ទី​ពីរ​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​ក្រៅ​ដី​ចិន​ឆ្លង​វីរុស​នេះ​ច្រើន​បំផុត៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT