៥០០ ក្លឹប​ផ្សេង​យក​កីឡាករ​ Liv មិន​បាន​ទេ តែ​បើ​ក្លឹប​ ២ នេះ​ហា​មាត់​ហើយ​ប្រហែល​អាច – Klopp

អ្នកចាត់ការ​ក្លឹប​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ​ថ្មីៗ​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ដោះដូរ​កីឡាករ ដោយ​ថា​រូប​លោក​លំបាក​នឹង​ប្រកែក​បំផុត​នៅ​ពេល​ដែល​មាន​ក្លឹប​យក្ស​ ២ នៅ​អេស្ប៉ាញ​ទម្លាក់​សំណើ​ចង់​បាន​ណា​មួយ​មក​លើ​កីឡាករ​របស់​ខ្លួន។

លោក Klopp មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​គិត​ថា​សម្រាប់​កីឡាករ​ក្នុង​ក្រុម​យើង​ខ្លះ ប្រសិន​ណា​ Barcelona ឬ Real ហា​មាត់​ចង់​បាន​ហើយ គឺ​ពិបាក​នឹង​និយាយ​ថា​ទេ​ខ្លាំង​ណាស់ បែប​នេះ​ទើប​ហ៊ាន​និយាយ​ថា​ប្រសិន​ពួក​គេ​ចង់​បាន​គឺ​អាច​ជា​បញ្ហា​សម្រាប់​យើង តែ​ក្រៅ​ពី​នោះ​មិន​អាច ៥០០ ក្លឹប​ដទៃ​អាច​យក​កីឡាករ​របស់​យើង​បាន​ឡើយ”។

លោក​សង្កត់​ធ្ងន់៖ “តែ​យ៉ាង​ណា​មិញ​ខ្ញុំ​នៅ​តែ​ថា​ក្នុង​លោក​នេះ គឺ Liverpool ពិត​ជា​ឈរ​នៅ​លំដាប់​កំពូល កំពូល​ដាច់​គេ​តែ​ម្តង”។

បញ្ជាក់​ថា​ហង្ស​បច្ចុប្បន្ន​កំពុង​នាំ​មុខ ២២ ពិន្ទុ​នៅ​ក្របខ័ណ្ឌ Premier League ដែល​សព្វថ្ងៃ​ដាក់​គោលដៅ​គ្រោង​ឈ្នះ​ពាន​មាស​នា​បិទ​រដូវ​កាល ហើយ​នៅ UCL កំពុង​រង​ទុក្ខ​ក្រោយ​ចាញ់ At ១-០ នា​ជើង​ទី ១ កន្លង​មក៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT