(វីដេអូ) ឈ្នះ Chelsea ២-០ ដល់ក្នុងដីយប់មិញ ប្រវត្តិសាស្ត្រ​ ៣២ ឆ្នាំ​សម្រាប់ Man Utd ហើយ

ក្លឹប​បិសាច​ក្រហម​ Manchester United បាន​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ដី Stamford Bridge នា​លទ្ធផល ០-២ ដែល​នេះ​ជា​ជ័យជម្នះ​ដ៏​មិន​គួរ​ឲ្យ​ជឿ ព្រោះ​បើ​យើង​ក្រឡេក​មើល​ទៅ​តាម​ស្ថានភាព​កន្លង​មក​របស់​ក្រុម​ភ្ញៀវ​គឺ​សឹង​តែ​ដាប​តាំង​ស្រុង។

ភាគរយ​គ្រប់គ្រង​បាល់​ពិត​ណាស់​ដែល Chelsea ធ្វើ​បាន​ល្អ​ជាង​ដល់​ទៅ ៦២ ភាគរយ ខណៈ​ដែល United មាន​ត្រឹម ៣៨ ភាគរយ តែ​ស៊ុត​ចំ​គោលដៅ ៣ លើក​ក្នុង​ចំណោម​ការ​ស៊ុត​សរុប ៩ លើក ទន្ទឹម​ដែល​តោ​ខៀវ​មាន ១៧ លើក ចំ​គោលដៅ ១ លើក​គត់​មិន​អាច​បញ្ចូល​ទី​ថែម​ទៀត។

ការ​សម្រេច​គ្រាប់​បាល់​ សុទ្ធសឹង​ជាការតែតបញ្ចូលទីធ្វើ​ឡើង​ដោយ​កីឡាករ Anthony Martial នៅ​នាទី ៤៥ និង Harry Maguire នៅ​នាទី ៦៦។ ជ័យជម្នះ​គឺ​ជា​ជ័យជម្នះ​ក្នុង​ដី Stamford Bridge ពីរ​លើក​ក្នុង​មួយ​រដូវ​កាល​សម្រាប់ United (រាប់​ទាំង​នៅ League Cup) ដែល​ជា​កំណត់ត្រា​ខកខាន​កើន​មាន​តាំង​ពី​រដូវ​កាល ១៩៨៧-៨៨៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT