គ្រូ​ធំ Aston Villa ឆ្លើយតប​ម៉ាត់ៗ ក្រោយ​លឺ United ចង់​បាន Jack Grealish

កន្លង​ទៅ​មាន​ចចាមអារ៉ាម​ថា​ក្លឹប​បិសាច​ក្រហម Manchester United ចង់​ទម្លាក់​សំណើ​ដេញ​ថ្លៃ​នាំ​យក​កីឡាករ Jack Grealish នៅ​តម្លៃ​ខ្លួន​ប្រមាណ ៧០ លាន​ផោន​មក​ចូលរួម​នា​រដូវ​កាល​ក្រោយ ត្បិត​បើ​ក្លឹប​ទើប​យក​បាន​កីឡាករ​សំខាន់ Bruno Fernandes ពី Sporting ហើយ​ក៏​ដោយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកចាត់ការ​លោក Dean Smith របស់ Aston Villa បាន​អះអាង​ថា​ក្លឹប​នឹង​មិន​ងាយ​បើក​ផ្លូវ​ឲ្យ​កីឡាករ​សំខាន់​ចាកចេញ​ទៅ​បាន​ងាយៗ​នោះ​ទេ ព្រោះ​ចំណាត់ការ​របស់​ថ្នាក់​លើ​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​រក្សា​ជើង​ Grealish ឲ្យ​បន្ត​នៅ។

Smith និយាយ​ថា៖ “ដូច​ខ្ញុំ​បាន​និយាយ​ច្រើន​លើក​ហើយ យើង​មាន​អ្នក​ដឹកនាំ​ធំៗ ២ រូប​នៅ​ខាង​លើ​ដែល​ចង់​ឲ្យ​ក្លឹប​នេះ​ជោគជ័យ ហើយ​ពួក​គេ​បាន​ចាយ​លុយ​ជា​ច្រើន​តាម​រយៈ​ការ​ខិតខំ​យ៉ាង​សកម្ម អ៊ីចឹង​បើ​ចង់​បាន​ក្រុម​ដ៏​ជោគជ័យ​មួយ​ក៏​ត្រូវ​ការ​រក្សា​ទុក​កីឡាករ​កំពូល​ឲ្យ​នៅ​ជាមួយ​ក្លឹប​ដែរ”។

លោក​បន្ថែម៖ “ពួក​គេ​នឹង​ខិតខំ​ខ្លាំង​គ្រប់​បែប​យ៉ាង ដើម្បី​ប្រាកដ​ថា​កីឡាករ​កំពូល​អាច​បន្ត​នៅ​ជាមួយ​ក្លឹប​បាន ហើយ​នេះ​ជា​ចម្លើយ​ដែល​ខ្ញុំ​អាច​ផ្តល់​ទៅ​កាន់​អ្នក​រាល់​គ្នា”។

គួរ​រំឭក​ថា​ប្រធាន​ក្រុម Aston Villa [Grealish] ​រក​បាន ៧ គ្រាប់​និង Assist ៥ លើក​ហើយ​នាម​ជា​ខ្សែ​បម្រើ​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្របខ័ណ្ឌ Premier League រដូវ​កាល​២០១៩/២០៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT