ចប់ Man City ​ត្រូវ​ពិន័យ​មិន​ឱ្យ​លេង Champions League ​២​រដូវ​កាល​

​ក្រុម Manchester City ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់ UEFA ​ពិន័យ​មិន​ឱ្យ​លេង​បាល់ទាត់​រយៈ​ពេល​ដល់​ទៅ​២​រដូវ​កាល​ឯ​ណោះ ​ក្រោយ​ពី​រក​ឃើញ​ថា​ពួកគេ​ធ្វើ​ទង្វើ​ខុស​ច្បាប់​ទិញ​ដូរ​កីឡាករ។សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ​បាន​ពិនិត្យ​មើល​លើ​ករណី​របស់​ក្រុម Man City ​នេះ​ជា​​យូរ​មក​ហើយ ​ទៅ​លើ​ការ​ទិញ​ដូរ​កីឡាករ ​និង​ការ​ចំណាយ​លើស​ចំនួន​របស់​ពួកគេ។ ​ក្រោយ​ពី​រក​ឃើញ​ភស្ដុតាង​គ្រប់គ្រាន់​ហើយ ទើប​ម្សិលមិញ​នេះ UEFA ​បាន​ចោទ​ប្រកាន់​ក្លឹប​នេះ​តែ​ម្ដង ​និង​ពិន័យ​មិន​ឱ្យ​ចូល​លេង​ពាន​រង្វាន់ UEFA ​រហូត​ដល់​២​រដូវ​កាល​ខាង​មុខ​ឯ​ណោះ។

​ក្រុម Man City ​នឹង​មាន​ឱកាស​ត​វ៉ា​វិញ​ផង​ដែរ ​ទៅ​លើ​ការ​ពិន័យ​នេះ។ ​តែ​ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​លើ​ការ​ពិន័យ​ទេ ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​ក្រុម​របស់​លោក Pep ​នឹង​មិន​មាន​ឱកាស​លេង UEFA Champions League ​២​រដូវ​កាល​ឯ​ណោះ៕


ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT