Coutinho ឆ្លើយតប​នឹង​ការ​វិល​ត្រលប់​ទៅ Liverpool ក្រោយ​ហង្ស​កំពុង​ឡើង​កូដ​ផ្អើល​បាល់​អឺរ៉ុប

Philippe Coutinho បាន​សង្កត់​ធ្ងន់​ជុំវិញ​រឿងរ៉ាវ​ដែល​ថា​លោក​អាច​នឹង​វិល​ត្រលប់​ទៅ​កាន់ Liverpool ក្រោយ​ផ្ទុះ​ចចាមអារ៉ាម​ពាក់ព័ន្ធ​រឿងរ៉ាវ​មួយ​នេះ ទន្ទឹម​ដែល​ហង្ស​ក្រហម​កំពុង​ឡើង​ជើង​ខ្លាំង​នា​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​រដូវ​កាល​ចាស់ Liverpoolបាន​ឈ្នះ​ពាន UCL និង​មាន​គម្លាត ១ ពិន្ទុ​គត់​ធៀប​នឹង Man City នៅ​តារាង Premier League ហើយ​រដូវ​កាល​ថ្មី​កំពុង​នាំ​មុខ​ដាច់​ពិន្ទុ​មិន​ចេះ​តិច​នៅ​តារាង​បាល់ទាត់​អង់គ្លេស។

យ៉ាងណាមិញ Coutinho បាន​បដិសេធ​លើ​ព័ត៌មាន​ទាំង​នោះ​ថា៖ “ខ្ញុំ​រីករាយ​សម្រាប់​ពួក​គេ ដោយ​ខ្ញុំ​មាន​មិត្តភក្តិ​នៅ​ទីនោះ​ច្រើន តែ​ខ្ញុំ​នឹង​មិន​វិល​ត្រលប់​ទៅ​វិញ​ទេ ដោយ​ខ្ញុំ​កំពុង​ឈរ​លើ​ផ្លូវ​ថ្មី លើ​ដំណើរ​ផ្សេង​មួយ​ទៀត ពោល​គឺ​ពេល​នេះ​មាន​តែ​សម្លឹង​ទៅ​មុខ ហើយ​កន្លង​មក​ខ្ញុំ​ធ្លាប់​ធ្វើ​បាន​បែប​ណា​ក៏​ខ្ញុំ​រីករាយ​ដូច​គ្នា”។

រំឭក​ថា Coutinho នឹង​ត្រូវ​បញ្ចប់​រដូវកាល​នេះ​ជាមួយ Bayern Munich ក្រោយ​លេង​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង តែ Bayern មាន​សិទ្ធ​ទិញ​ផ្តាច់​កុងត្រា​តម្លៃ ១២០ លាន​អឺរ៉ូ​ចេញ​ពី Barcelona ប្រសិន​ក្លឹប​ចាប់​អារម្មណ៍​លើ​សមត្ថភាព​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​មែន​នោះ៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT