(វីដេអូ) Inter ហក់​ឡើង​កំពូល​តារាង ក្រោយ​ផ្តួល AC ៤-២ ត្បិត​មាន​គ្រាប់​បាល់ Zlatan

នៅ​ជំនួប​ក្នុង​ក្របខ័ណ្ឌ Serie A កាល​ពី​យប់​មិញ នា​ជុំ​ទី ២៣ ក្លឹប Inter Milan បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប AC Milan នា​លទ្ធផល ៤-២។ ជាមួយ​ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ Inter Milan ឡើង​ឈរ​កំពូល​តារាង ត្បិត​ស្មើ​ពិន្ទុ តែ​ឈ្នះ​គ្រាប់​បាល់​ចំណេញ​ធៀប Juventus។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ម្ចាស់​ដី San Siro មាន​ឱកាស​គ្រប់គ្រង​បាល់ ៤៣ ភាគរយ​ស៊ុត​ចំ​គោលដៅ ៧ លើក​សម្រេច​បាន​ ៤ គ្រាប់​ដោយ​កីឡាករ Marcelo Brozovic, Matias Vecino, Stefan de Vrij, Romelu Lukaku។ ក្រុម​ភ្ញៀវ​ស៊ុត​ចំ​គោលដៅ ២ លើក​ធ្វើ​បាន​ដោយ​កីឡាករ Ante Rebic និង Zlatan Ibrahimovic។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=xdNBLnqpeV8

បញ្ជាក់​ថា​សម្រាប់ Lukaku នេះ​ជា​គ្រាប់​បាល់​ទី ១៧ ហើយ​សម្រាប់​រដូវ​កាល​នេះ ក្នុង​ការ​បង្ហាញ​ខ្លួន ២៣ លើក​សរុប ស្រប​ពេល​ខ្ញី​ចាស់ Zlatan រក​បាន​ ២ គ្រាប់​ចាប់​តាំង​ពី​ផ្លាស់​មក​ AC នា​ខែ​មករា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT