AT Madrid ​ស្គាល់​ជ័យជម្នះ​វិញ ​ក្រោយ​ឈ្នះ Granada ១-០ ​យប់មិញ​

ក្រោយ​ពី​បរាជ័យ​ផ្ទួន​ៗ​មក ពេល​នេះ​ក្រុម Atletico Madrid ​បាន​ស្គាល់​ជ័យជម្នះ​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​ឈ្នះ​ក្រុម Granada ​ក្នុង​លទ្ធផល ​១-០។​

​ក្រុម​របស់​លោក Simeone ​នៅ​តែ​គ្រប់គ្រង​ការ​ប្រកួត​បាន ប៉ុន្តែ​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់​បន្តិច។ ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Granada ​នៅ​យប់មិញ​នេះ ​ពួកគេ​អាច​គ្រប់គ្រង​បាល់​បាន​ច្រើន ​និង​រក​គ្រាប់​បាល់​បាន​តាំង​ពី​នាទី​ទី​៦ ដោយ Correa ​ ប៉ុន្តែ​មិន​មាន​សំណាង​ក្នុង​ការ​ស្វែង​រក​គ្រាប់​បន្ដ​បន្ទាប់​នោះ​ទេ។ ​

លោក​ Simone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ក្រុម​របស់​លោក​បាន​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ​ហើយ។ ​បើ​ទោះ​ជា​មាន​កីឡាករ​របួស​ច្រើន​មែន ប៉ុន្តែ​កីឡាករ​នៅ​សល់​បាន​ប្រឹងប្រែង​លេង ជាក់​ស្ដែង​ប្រកួត​ទល់ Granada ​នេះ​រហូត​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT