ខ្ជិល​ទុក​យូរ Utd ទម្លាក់​តម្លៃ​ខ្លួន Pogba មក​សល់​ត្រឹម​ប៉ុណ្ណេះ ក្លឹប​ណា​ចង់​បាន​ប្រញាប់​ចូល​ចរចា

ទន្ទឹម​នឹង​ការ​មក​ដល់​របស់ Bruno Fernandes គឺ​គេ​បាន​មើល​ឃើញ​រួច​ស្រេច​បាត់​ទៅ​ហើយ​ពី​អនាគត​មិន​ប្រាកដប្រជា​របស់ Paul Pogba ដែល​ជឿ​ថា​នឹង​បញ្ចប់​ត្រឹម​រដូវ​ក្តៅ ឆ្នាំ ២០២០ នេះ​ឯង។ ទ្រនំ​ ២ ដែល​កីឡាករ​បារាំង​អាច​នឹង​ផ្លាស់​ទៅ​ចូលរួម​មាន R.Madrid និង Juventus។

យ៉ាងណាមិញ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ឲ្យ​ដឹង​ថា​ Man Utd ជា​ក្លឹប​អាណាព្យាបាល​ព្រម​ទម្លាក់​តម្លៃ​ខ្លួន​របស់​កីឡាករ Pogba ហើយ ពោល​គឺ​ចុះ​ ៣០ លាន​ផោន​នឹង​តម្លៃ​ដើម​ពី​សព្វ​មួយ​ដង ដែល​ថ្លៃ​ដល់ ១៨០ លាន​ផោន មក​សល់​ត្រឹម ១៥០ លាន​ផោន​វិញ។

តម្លៃ​នេះ​សោត​នៅ​តែ​នាំ​ផល​ចំណេញ​ដល់​ម្ចាស់​ដី Old Trafford ដដែល ​ព្រោះ​កាល​ទិញ​យក​ពី Juventus គឺ​ក្លឹប​ចាយ​អស់ ១០០ លាន​ផោន​តែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​ខ្សែ​បម្រើ​វ័យ ២៦ ឆ្នាំ​កំពុង​មាន​របួស​ញាំញី​ជាប់​ខ្លួន ហើយ​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់ Fernandes ក្នុង​ការ​ប្រជែង​តំណែង ១១ នាក់ ប្រសិន​សមត្ថភាព​របស់​កីឡាករ​ព័រទុយហ្គាល់​មាន​ពិត​ប្រាកដ​មែន៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT