ក្លឹប PSG បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រា១រដូវកាល យកអ្នកចាំទី Gianluigi Buffon មកទឹកដីបារាំងហើយ ក្រោយពីរូបគេសម្រេចចាកចេញពី Juventus ។
ចំពោះការទៅលេងនៅ PSG នេះដែរ Buffon បានបញ្ជាក់ថាមានតែក្លឹបមួយនេះប៉ុណ្ណោះ អាចអន្ទង់ចិត្តលោកឱ្យលេងបាល់បន្ដទៀតបាន។ មហិច្ឆតារបស់ក្លឹប គឺត្រូវជាមួយអ្វីដែលលោកចង់សម្រេច ដូច្នេះហើយទើបមានការចុះកុងត្រាធ្វើការជាមួយគ្នា១រដូវកាលតែម្ដង។ សម្រាប់ PSG វិញ បានដាក់លក្ខខណ្ឌថា ក្រោយពីលេង១រដូវកាលហើយ ប្រសិនបើ Buffon ចង់លេងបន្ដទៀត នោះពួកគេនឹងផ្ដល់កុងត្រាឱ្យមួយរដូវកាលទៀតផងដែរ។
បុរសវ័យ៤០ឆ្នាំខាងលើនេះ ចាប់ផ្ដើមអាជីពបាល់ទាត់ គឺមិនដែលចាកចេញពីអ៊ីតាលីម្ដងណានោះទេ លេងឱ្យតែ Parma និង Juventus ប៉ុណ្ណោះ និងបានឈ្នះពានរង្វាន់ជាច្រើននៅក្លឹបនេះ។ ដោយការមកលេងនៅ PSG នេះ លោករំពឹងថានឹងទទួលបានបទពិសោធថ្មីជាច្រើនទៀតពីក្រុមអ្នកមាននៅបារាំងមួយនេះ៕ប្រភព៖ DailyMail