ខ្សែ​ការពារ Aarons ថា​ខ្សែ​ប្រយុទ្ធ​ក្លឹប​កំពូល​នេះ​ជា​គូ​ប្រជែង​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ EPL

ខ្សែ​ការពារ​របស់​ក្លឹប​ចាប​បោច Norwich City គឺ Max Aarons បាន​ចុច​ឈ្មោះ​កីឡាករ​របស់​ក្លឹប​បិសាច​ក្រហម Manchester United គឺ Marcus Rashford ជា​គូ​ប្រជែង​ដ៏​តានតឹង​បំផុត​សម្រាប់​ខ្លួន​ប្រចាំ​ក្របខ័ណ្ឌ Premier League។

ខ្សែ​ការពារ​វ័យ ២០ ឆ្នាំ​ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Norwich ​រដូវ​កាល​នេះ ធ្លាប់​តតាំង​ទល់ United នៅ​ជំនួប​បរាជ័យ​ទាំង​ពីរ​ជើង មាន ៣-១ កាល​ពី​ខែ​តុលា នៅ​ទឹកដី Carrow Road និង​កាល​ពី​ខែ​មុន​នៅ Old Trafford ចាញ់ ៤-០ ថែម​ទៀត។

ឆ្លើយ​ប្រាប់ Premier league Productions រូប​គេ​និយាយ​ថា៖ “ខ្ញុំ​កំពុង​សាកល្បង​ខ្លួន​ខ្ញុំ​ទៅ​នឹង​កីឡាករ​កំពូល ហើយ Rashford គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​បំផុត ដែល​អាច​និយាយ​ថា​តានតឹង​បំផុត​តាំង​ពី​ខ្ញុំ​ធ្លាប់​លេង​ប៉ះ​គ្រប់​គ្នា​កន្លង​មក”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT