Scolari ៖ Neymar ​គ្មាន​ថ្ងៃ​លេង​ដល់​កម្រិត​របស់ Pele ​ទេ ​បើ​នៅ​តែ​ល្បិច​អីចឹង

Scolari ​អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ប្រេស៊ីល បាន​លើក​ឡើង​ថា​កីឡាករ Neymar ​នឹង​គ្មាន​ថ្ងៃ​លេង​ដល់​កម្រិត​របស់ Pele ​នោះ​ទេ ​ព្រោះ Pele ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​លើ​លោក​នេះ។

Scolari ​មើល​ឃើញ​ថា​ត្រឹម​រយៈ​ពេល​១​ឆ្នាំ​ដែល Neymar ​ចាកចេញ​ពី Barcelona ​ទៅ PSG ​គឺ​រូបគេ​មិន​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​បញ្ហា​របួស ​និង​លេង​មិន​ល្អ​ទៅ​វិញ។ ដូច្នេះ​ហើយ ប្រសិន​បើ​រូបគេ​នៅ​តែ​បន្ដ​ធ្វើ​ដូច្នេះ​ទៀត នោះ​ឱកាស​ទៅ​ដល់​កម្រិត​របស់ Pele ​គឺ​មិន​អាច​នោះ​ទេ។ ខណៈ​ដែល​ត្រឹម Cristiano Ronaldo ​និង Lionel Messi ​ក៏​ពិបាក​ថា​ដែរ។

“នៅ​ប្រេស៊ីល ​យើង​បាន​ស្គាល់​ច្បាស់​ថា​នរណា​ជា Neymar ​ហើយ​នរណា​ជា Pele។ យើង​ដឹង​ច្បាស់​ថា​មាន​តែ Pele ​មួយ​គត់​នៅ​លើ​លោក​នេះ ​គ្មាន​អ្នក​ធ្វើ​ដូច​ឡើយ។ កីឡាករ​ទាំង​អស់​បច្ចុប្បន្ន​មិន​មាន​គ្រប់​យ៉ាង​ដូច Pele ​នោះ​ទេ ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន។ គ្មាន​នរណា​អាច​ស្មើ​គាត់​បាន​ឡើយ”។ សម្ដី​របស់ Scolari ។

Pele ​បាន​លើក​ពាន World Cup ​តាំង​ពី​អាយុ​១៧​ឆ្នាំ ​ពោល​គឺ​លេង​នៅ​ឆ្នាំ​១៩៥៨ ​នៅ​ប្រទេស​ស៊ុយអែត។ ខណៈ​ដែល Neymar ​បច្ចុប្បន្ន​នេះ ​វ័យ​២៦​ឆ្នាំ​ទៅ​ហើយ ​ហើយ​មាន​តែ​ការ​ចង់ចាំ​ដែល​ឈឺ​ចាប់​ប៉ុណ្ណោះ​សម្រាប់​រូបគេ៕ប្រភព៖ MARCA

  • Scolari ៖ Neymar ​គ្មាន​ថ្ងៃ​លេង​ដល់​កម្រិត​របស់ Pele ​ទេ ​បើ​នៅ​តែ​ល្បិច​អីចឹង