Pogba ​ប្រាប់​មិត្ត​រួម​ក្រុម ​ចង់​ចេញ​ពី Man Utd ​ទៀត​ហើយ​

​ខ្សែ​បម្រើ ​Paul Pogba ​បាន​បញ្ជាក់​ប្រាប់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ថា ​ចង់​ចាកចេញ​ពី​ទឹក​ដី Old Trafford ​ទៀត​ហើយ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​វិញ។

​កីឡាករ​សញ្ជាតិ​បារាំង​នេះ ​មិន​បាន​ចូល​លេង​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៩​មក​ម្ល៉េះ ​ហើយ​រដូវ​កាល​នេះ​រូបគេ​ចាប់​ផ្ដើម​លេង​បាន​តែ​៦​ប្រកួត​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​សុទ្ធ​តែ​មាន​បញ្ហា​របួស​ជាប់​រហូត។ ​ក្រោយ​ពី​របួស​មិន​ឈប់​នេះ​ហើយ Pogba ​បាន​បង្ហើប​ប្រាប់​មិត្ត​រួម​ក្រុម​ថា​រូបគេ​ចង់​ចាកចេញ​ពី Man Utd ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ ​ព្រោះ​លែង​មាន​អារម្មណ៍​លេង​នៅ​អង់គ្លេស​ទៀត។

​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​នេះ ​មាន​ក្លឹប​២​ចង់​បាន​រូបគេ​ខ្លាំង គឺ Real Madrid ​និង Juventus ​។ ​លោក Zidane ​ដែល​កំពុង​ដឹក​នាំ​ក្រុម​អធិរាជ​ស ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន Pogba ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ  ប៉ុន្តែ​មិន​អាច​យក​បាន​ព្រោះ​ក្លឹប Man Utd ​ដាក់​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​ពេក ​ដល់​១៥០​លាន​ផោន​ឯ​ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT