Marcos Rojo បានចាកចេញពីក្លឹបអង់គ្លេស Manchester United និងវិលត្រលប់មកកាន់ក្លឹបចាស់ Estudiantes la Plata មុនមួយថ្ងៃនៃការបិទទីផ្សារដោះដូររដូវរងា តែនេះស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងដល់បញ្ចប់រដូវកាល ២០១៩/២០ តែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការព្រមព្រៀងដើរចេញ Rojo សង្កត់ធ្ងន់ថាដោយសារតែការនឹកនារបស់ម្តាយ ដែលបានហៅខ្លួនឲ្យវិលត្រលប់មកកាន់ប្រទេសកំណើតអាហ្សង់ទីនវិញ ក្រោយរូបគេបានចាកចេញតាំងពីឆ្នាំ ២០១១។
បុរសវ័យ ២៩ ឆ្នាំនិយាយថា៖ “មានហេតុផលច្រើនណាស់ណាមួយខ្ញុំចង់វិលទៅកាន់កម្រិតលេងរបស់ខ្ញុំ ណាមួយរឿងគ្រួសារហើយម្តាយចាស់របស់ខ្ញុំប្រាប់ឲ្យត្រលប់ទៅវិញផង ដោយការពិតមានសំណើនៃក្លឹបដទៃច្រើន តែគ្មានអ្វីល្អជាងនៅផ្ទះរបស់យើងនោះទេ”។
“ខ្ញុំសង្ឃឹមអាចបង្ហាញខ្លួនលើទីលានឆាប់ៗនេះ ជាមួយនឹងការអនុវត្តជាមួយកីឡាករឯទៀត ដោយខ្ញុំពិតជារីករាយនឹងការវិលត្រលប់នេះខ្លាំងណាស់ ព្រោះវាជាក្តីស្រមៃមួយដែលធ្លាប់បានគិត”៕
ប្រភព៖ DailyMail