Antoine Griezmann បាននិយាយថារូបគេស្រលាញ់អ៊ុយរុយហ្គាយ ជាពិសេសមិត្តរួមក្រុមអាជីព Diego Godin ដែលតែងតែជួយជ្រោមជ្រែងគេតាំងពីដើមមក។
យ៉ាងណាមិញ ការស្រលាញ់នោះមិនមែនមានន័យថា រូបគេមិនត្រូវស៊ុតចូលទីរបស់អ៊ុយរុយហ្គាយ នាប្រកួតវគ្គ៨ក្រុមចុងក្រោយនៅ World Cup នេះនោះទេ។ ផ្ទុយទៅវិញ ជ័យជម្នះ ២-០ របស់បារាំងលើអ៊ុយរុយហ្គាយ ក៏មានចំណែករូបគេរកបាន១គ្រាប់ផងដែរ។ តែការរកបាន១គ្រាប់នោះ Griezmann មិនបានអបអរអ្វីឡើយ។
ត្បិតតែមិនអបអរដូច្នេះមែន ប៉ុន្តែខ្សែប្រយុទ្ធ Luis Saurez បាននិយាយថា៖ “គាត់មិនមែនជាប្រជាជនអ៊ុយរុយហ្គាយទេ។ គាត់ជាបារាំង ហើយគាត់ក៏ជាអ្នករកគ្រាប់បាល់ពីក្រុមយើងដែរ។ គាត់មិនបានដឹងថាក្រុមរបស់យើងប្រឹងប្រែងយ៉ាងណាឡើយ។ គាត់បានបង្ហាញកាយវិការរបស់គាត់ ហើយនឹងភាសានៃការនិយាយរបស់អ៊ុយរុយហ្គាយ ប៉ុន្តែយើងមានអារម្មណ៍ចំពោះរឿងនោះ”។
ចំពោះបរាជ័យនេះដែរ លោក Oscar Tabarez គ្រូបង្វឹករបស់អ៊ុយរុយហ្គាយ បានលើកឡើងថា៖ “យើងលេងមិនល្អដូចដៃគូរបស់យើង ដូច្នេះហើយទើបយើងចាញ់។ ក្រុមយើងបានលេងអស់ពីសមត្ថភាពហើយ ប៉ុន្តែបារាំងអាចគ្រប់គ្រងការប្រកួតនេះបានយ៉ាងល្អ បន្ទាប់ពីមានគ្រាប់ទី២មក ក្រុមទាំងពីរហាក់ដូចជាមានគំលាតគ្នាខ្លាំងណាស់”៕ប្រភព៖ DailyMail