Varane ​៖ Mendy ​ជា​កីឡាករ​មាំ​ម្នាក់ ​គាត់​តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច​

ខ្សែ​ការពារ​កណ្ដាល Varane ​បានបញ្ជាក់​ថា​កីឡាករ​ចំណូល​ថ្មី Mendy ​តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច​ក្នុង​ការ​ហ្វឹកហាត់​និង​លើក​បាល់​បាន​ល្អ ​ទើប​រូបគេ​អាច​យក​តំណែង Marcelo ​បាន​។Mendy ​កំពុង​ត្រូវ​បាន​លោក Zidane ​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​លេង​ជម្រើស​១១​នាក់​ជាប់ ខណៈ​ដែល Marcelo ​វិញ ​កាន់​តែ​បាត់​បង់​នាទី​លេង​។ ​ជាក់​ស្ដែង​នៅ​យប់មិញ ​កីឡាករ​បារាំង​នេះ​ហើយ​ជា​អ្នក​លើក​បាល់​ឱ្យ Benzema ​រក​បាន​១​គ្រាប់​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​បាន​ក្នុង​លទ្ធផល ១-០។

ចំពោះ​មិត្ត​រួម​ក្រុម​ថ្មី​នេះ​ដែរ Varane ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “គាត់​មាន​កាយ​សម្បទា​ល្អ គាត់​ធ្វើ​បាន​ល្អ ​និង​តែងតែ​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​យើង​ជា​និច្ច។ ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​គាត់ ​ហាត់​លើក​កាត់​បាល់​ចូល​ប្រអប់​គ្រោះ​ថ្នាក់។ ​នៅ​យប់មិញ ​ការ​ព្យាយាម​របស់​គេ​ក៏​បាន​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT