Bruno ​បង្ហាញ​ខ្លួន​ឱ្យ Man Utd ​យប់មិញ ​ប៉ុន្តែ​មិន​សំណាង​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​

​ខ្សែ​បម្រើ​ Bruno Fernandes ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ហើយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​យប់មិញ​ទល់​ក្រុម Wolves ​ប៉ុន្តែ​លទ្ធផល​បញ្ចប់​ត្រឹម​ ០-០។Bruno ​ត្រូវ​បាន​អ្នក​គាំទ្រ​សាទរ​ចំពោះ​ការ​ចូល​លេង​លើក​ដំបូង​របស់​ខ្លួន។ ​រូបគេ​បាន​បង្ហាញ​សមត្ថភាព​និង​ជួយ​ក្រុម​បាន​យ៉ាង​ច្រើន​នៅ​តំបន់​បម្រើ ប៉ុន្តែ​ចុង​ក្រោយ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទៅ​វិញ។ ​អតីត​កីឡាករ Sporting ​ខាង​លើ​នេះ ​ត្រូវ​បាន​លោក Ole ​ដាក់​ឱ្យ​លេង​តំបន់​ចាស់​របស់​ខ្លួន​ដដែល ​ហើយ​រូបគេ​ក៏​បង្កើត​ឱកាស​បាន។

លោក Ole ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​កីឡាករ​ថ្មី​របស់​ខ្លួនថា​៖ “វា​ជា​ការ​ប្រកួត​ដំបូង​របស់​គាត់ ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី។ គាត់​ធ្វើ​បាន​ល្អ។ គាត់​ព្យាយាម​គ្រប់គ្រង​បាល់​និង​បង្កើត​ឱកាស ប៉ុន្តែ​មិន​ទាន់​អាច​ឱ្យ​តំបន់​ប្រយុទ្ធ​យល់​ពី​គាត់​និង​រក​គ្រាប់​បាល់​បាន”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT