Everton ​ច្រាន​ចោល​សំណើ ​៨៥​លាន​ផោន​របស់ Barca ​ដែល​ចង់​បាន Richarlison ​

​ក្លឹប Everton ​បាន​ច្រាន​ចោល​សំណើ ៨៥​លាន​ផោន​របស់​ក្រុម Barcelona ​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ Richarlison ​ហើយ​។

​ក្រុម Barcelona ​បាន​មើល​ឃើញ​សមត្ថភាព​របស់​កីឡាករ Richarlison ​អាច​យក​ទៅ​ជំនួស​តំណែង​របស់ Saurez ​ដែល​រង​របួស​បាន​។ ពួកគេ​បាន​ដាក់​សំណើ​ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ដល់​៨៥​លាន​ផោន យក​ឱ្យ​បាន​នៅ​ខែ​មករា ប៉ុន្តែ​ប្រាក់​ដ៏​ច្រើន​នេះ ត្រូវ​បាន​ក្លឹប Everton ​ច្រាន​ចោល​ទៅ​ហើយ។

​លោក​ Carlo Ancelotti ​ចង់​ទុក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន​នេះ ​ដើម្បី​ជួយ​ស្រោចស្រង់​ក្លឹប​បន្ដ​ទៀត។ ​ដោយ​ពួកគេ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​១២​ក្នុង​តារាង ​ដោយ​មាន​៣០​ពិន្ទុ ​ពី​ការ​ប្រកួត​២៤​ប្រកួត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT