Pep ​ថា​ចង់​ឃើញ​អ្នក​គាំទ្រ​ចូល​មើល​ពេញ​កីឡដ្ឋាន​នៅ​យប់​នេះ ​លេង​ទល់ Man Utd ​

​ក្រុម Manchester City ​នឹង​ត្រូវ​លេង​ទល់​ក្រុម Manchester United ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ League Cup ​នៅ​ម៉ោង​២;៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​នៅ Old Trafford ​ក្រុម Man City ​បាន​យក​ឈ្នះ​លើ​ក្រុម Man Utd ​បាន​ក្នុង​លទ្ធផល ៣-១ ​ទៅ​ហើយ។ ដូច្នេះ​ការ​ប្រកួត​នៅ​រាត្រី​នេះ ​អាច​ថា​មិន​ពិបាក​ខ្លាំង​ឡើយ​សម្រាប់​ក្រុម​របស់​លោក​ Pep ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​បញ្ជាក់​ថា​លោក​ចង់​ឃើញ​អ្នក​គាំទ្រ​មក​គាំទ្រ​ឱ្យ​បាន​ច្រើន​ពេញ​កីឡដ្ឋាន។ ​វា​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់​ក្រុម Man City ​ដើម្បី​បន្ដ​យក​ឈ្នះ​លើ​ក្រុម Man Utd ​ទៀត ​ខណៈ​ដែល​លទ្ធផល​ជើង​ទី​១កន្លង​ទៅ ​លោក Pep ​ថា​មិន​ទាន់​ធានា​អាច​ឡើង​ជុំ​បន្ដ​បាន​ឡើយ។

​រំលឹក​ថា​ប្រសិន​បើ​ Man City ​ឈ្នះ​ប្រកួត​នៅ​យប់​នេះ ​ពួកគេ​នឹង​ឡើង​ទៅ​ជួប​ក្រុម Aston Villa ​ដែល​បាន​ទៅ​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រួច​ជា​ស្រេច៕ប្រភព៖ Dailymail

.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT