អ្នកប្រដាល់ល្បីឈ្មោះរបស់ហ្វីលីពីន Manny Pacquiao នឹងប៉ះ Lucas Matthysse នៅថ្ងៃទី ១៥ខាងមុខនេះ នៅសង្វៀនម៉ាឡេស៊ី។
អស់រយៈពេល២ខែមកហើយ បន្ទាប់ពីកីឡាករទាំងពីរនាក់បានយល់ព្រមប្រកួតគ្នា នៅម៉ាឡេស៊ី។ យ៉ាងណាមិញ ក្រោយពីប្រកាសមក ហាក់ដូចជា Pacquiao មិនអាចប្រកួតបានវិញ ទើបមិនមានដំណឹងផ្លូវការបន្តទៀត ចំពោះរឿងប្រកួតនោះ។ ក្រោយពីចរចាគ្នាយ៉ាងយួរមក ពេលនេះ ភាគីសងខាងបានព្រមព្រៀងគ្នាហើយ ដោយយកថ្ងៃទី១៥ខាងមុខនេះ ធ្វើជាប្រកួតតែម្ដង។
ការប្រកួតខាងលើនេះ គឺរៀបចំឡើងដោយខាង MP Promotions របស់ Manny Pacquiao ផ្ទាល់តែម្ដង។ ហើយវាគឺប្រឆាំងទៅនឹងខាង Top Rank Boxing និងមានបញ្ហាលុយមួយចំនួនចំពោះរឿងរៀបចំការប្រកួតនេះ។ ដូច្នេះ ហើយទើបបានជាការប្រកួតនេះត្រូវលើកពេល និងផ្អាកមួយរយៈសិន នាពេលកន្លងមក។ យ៉ាងណាមិញ ក្រោយពី Top Ranking បានយល់ព្រមចំពោះរឿងប្រកួត ទើបបានជាការប្រកួតអាចដំណើរការបាន៕ប្រភព៖ Bloodyelbow