Arsenal ​បរាជ័យ​ក្នុង​ការ​នាំ​យក​ Pablo Mari ​ហើយ​

​ក្លឹប​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ Pablo Mari ​ពី​ក្រុម​ Flamengo ​ហើយ ​ក្រោយ​ពី​ក្លឹប​នៅ​ប្រេស៊ីល​នេះ ​បាន​បដិសេធ​មិន​ព្រម​លក់​ទេ​។

Mari ​ត្រូវ​បាន​គេ​ដឹង​ថា​ពិនិត្យ​សុខភាព​រួច​ជា​ស្រេច​ទៅ​ហើយ ដើម្បី​ផ្លាស់​មក​លេង​នៅ​ក្រុម Arsenal ​ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន។ ​តែ​នៅ​ចុង​ក្រោយ ​ក្លឹប Flamengo ​បាន​សម្រេច​ច្រាន​ចោល​សំណើ​នោះ​វិញ ​ដោយ​សំអាង​លើ​ហេតុផល​ពួកគេ​មិន​ទាន់​ចង់​លក់​ខ្សែ​ការពារ​ឆ្នើម​របស់​​ខ្លួន​នោះ​ទេ។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ត្រលប់​ទៅ​ប្រេស៊ីល​វិញ​បាត់​ទៅ​ហើយ ​ប៉ុន្តែ​មិន​ទាន់​បាន​ចូល​រួម​ហ្វឹកហាត់ Pre season ​ជាមួយ​ក្រុម Flamengo ​នៅ​ឡើយ​ទេ។

​ក្រុម Arsenal ​កំពុង​ត្រូវ​ការ​ខ្សែ​ការពារ​មក​ពង្រឹង​ក្រុម​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ពី​លោក Arteta ​មើល​ឃើញ​ថា​បច្ចុប្បន្ន​តំបន់​ការពារ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​មែនទែន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT