Nacho ​តែត​១​ក្បាល ​នាំ​ក្រុម Real Madrid ​ឡើង​ឈរ​កំពូល​តារាង​

Nacho ​តែត​១​ក្បាល​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​១-០ ​បាន​ឱកាស​ឡើង​ឈរ​នៅ​កំពូល​តារាង La Liga ​ហើយ​។

​ការ​ប្រកួត​នៅ​ទឹក​ដី Real Valladolid  ពិត​ជា​ស្វិតស្វាញ​ខ្លាំង​សម្រាប់​ក្រុម Real Madrid ​។ ​ក្រុម​របស់​លោក Zidane ​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ណាស់​ដែរ ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​ឡើយ។ ​ដោយ​ការ​ប្រកួត​នេះ ​ត្រូវ​រង់​ចាំ​រហូត​ដល់​នាទី​៧៨ ​ទើប Nacho ​តែត​ចូល​១​គ្រាប់​ជួយ​ក្រុម Real Madrid ​ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង។

​បាន​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស ​ឡើង​ទៅ​ឈរ​លេខ​១​កំពូល​តារាង La Liga ​និង​មាន​៣​ពិន្ទុ​លើស​ក្រុម​លេខ​២ Barcelona ​ដែល​ប្រកួត​ចាញ់​ក្រុម Valencia ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT