ដំណឹង​ល្អ​! Facebook ​នឹង Live ​ការ​ប្រកួត Premier League ​ផ្ទាល់​ឱ្យ​អ្នក​ទស្សនា​ងាយ​ស្រួល

បើ​តាម​ប្រភព​មក​ពី​អង់គ្លេស បាន​បញ្ជាក់​ថា​ក្រុមហ៊ុន Facebook ​បាន​ដេញ​ថ្លៃ​ទិញ​សិទ្ធិ Live ​ការ​ប្រកួត Premier League ​នៅ​អង់គ្លេស​បាន​ហើយ ​ដោយ​ធ្វើ​ការ live ​ចាប់​ពី​ឆ្នាំ​២០១៩​ទៅ។

Facebook ​ដេញ​ថ្លៃ​ឈ្នះ​នេះ គឺ​តម្លៃ​២០០​លាន​ផោន ​ពោល​គឺ​ឱ្យ​លើស​ខាង​ក្រុមហ៊ុន BeIN Sports និង​ Fox Sports Asia។ តម្លៃ​នេះ គឺ​ពួកគេ​ដេញ​ថ្លៃ​ឈ្នះ​ក្នុង​ការ Live ​ការ​ប្រកួត​នៅ​តំបន់​អាស៊ី ដែល​មាន​ដូចជា​ កម្ពុជា, ថៃ​, វៀតណាម​ និង​ឡាវ​ជា​ដើម។ យ៉ាងណាមិញ ​គេ​មិន​ទាន់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ Live ​នេះ ​នឹង Live ​គ្រប់​ការ​ប្រកួត​ឬ​អត់​នោះ​ទេ ត្បិត​អី​តម្លៃ​ត្រឹម​២០០​លាន​ផោន ត្រូវ​គេ​រំពឹង​ថា​អាច​នឹង Live ​បាន​ត្រឹម​ប្រកួត​ធំ​ៗ​ប៉ុណ្ណោះ ​មិន​អាច​ទាំង​អស់​ឡើយ។

ការ Live ​របស់ Facebook ​នឹង​មាន​រយៈ​ពេល​៣​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០១៩​ត​ទៅ។ ការ​ប្រកួត​របស់ Premier League ​១​រដូវ​កាល ​គឺ​មាន​៣៨០​ប្រកួត៕ប្រភព៖ THESUN

  • ដំណឹង​ល្អ​! Facebook ​នឹង Live ​ការ​ប្រកួត Premier League ​ផ្ទាល់​ឱ្យ​អ្នក​ទស្សនា​ងាយ​ស្រួល