ប៉ះ Hertha Berlin យប់មិញ កីឡាករ Bayern Munich ម្នាក់​បាន ១០/១០ ពិន្ទុ​ពេញ

នៅ​ក្រោម​ការ​ទស្សនា​របស់​មនុស្ស​ជាង ៧ មុឺន​នាក់​នៅ​ឯ​កីឡដ្ឋាន​របស់​ក្លឹប Hertha Berlin កាល​ពី​យប់​មិញ លទ្ធផល​បាន​បញ្ចប់​ទៅ​នៅ​បរាជ័យ ៤-០ ដោយ​សារ​ថ្វី​ជើង​របស់​ក្រុម​ភ្ញៀវ Bayern Munich។

តាម​ការ​វាយ​តម្លៃ​លើ WhoScored បាន​ចុច​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ស្លាប Perisic ទទួល​បាន​ពិន្ទុ ១០/១០ ពេញ ក្រោយ​រូប​គេ​ចូលរួម​ចំណែក Assist ១ លើក​និង​រក​បាន​ ១ គ្រាប់​ក្នុង​ការ​ប្រកួត។

ដោយ​ឡែក Lewandowski ​បាន ៧,៩ ពិន្ទុ​ស្មើ​នឹង Philippe Coutinho រី​ឯ Muller បាន ៨,៧ ពិន្ទុ ខណៈ​ដែល Goretzka បាន ៨,៣ ពិន្ទុ និង Thiago ខ្សែ​បម្រើ​របស់​ Bayern ក៏​លេង​បាន​ល្អ​ខ្លាំង ជាមួយ​នឹង​ការ​បញ្ជូន​បាល់​បាន​ល្អ​ច្រើន គួប​ផ្សំ​រក​បាន​មួយ​គ្រាប់​ដែរ រុញ​ឲ្យ​គេ​មាន​ពិន្ទុ​ខ្ពស់​លំដាប់​ទី​ពីរ​បាន ៩,៦ ពិន្ទុ។

គួរ​រំឭក​ថា Bayern Munich កំពុង​ឈរ​នៅ​លេខ ២ មាន ៣៦ ពិន្ទុ ចាញ់ RB Lepizig ចំនួន ៤ ពិន្ទុ​នៅ​តារាង Bundesliga រដូវ​កាល ២០១៩/២០ នេះ៕ ប្រភព៖ WhoScored

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT