Liverpool ​ដាច់​១៦​ពិន្ទុ​ទៅ​ហើយ ​នៅ Premier League ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ។

លទ្ធផល​ទទួល​បាន​ជ័យជម្នះ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​ដាច់​ឆ្ងាយ​ពិន្ទុ​ពី​ក្រុម​លេខ​២​ទៅ​ទៀត​ហើយ។ ​ដោយ​បច្ចុប្បន្ន​នេះ ​ពួកគេ​ដាច់​ពិន្ទុ​ក្រុម Man City ​ដល់​ទៅ​១៦​ពិន្ទុ​ឯ​ណោះ។ ​បើ​មើល​ទៅ​លើ​លទ្ធផល​នេះ ​អាច​បញ្ជាក់​បាន​ថា​ក្រុម​ហង្ស​ក្រហម ​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​មែនទែន​ទៅ​ហើយ ​ខណៈ​ដែល​តាម​សមត្ថភាព​ពេល​នេះ គឺ​គ្មាន​ក្រុម​ណា​អាច​បញ្ឈប់​ពួកគេ​មិន​ឱ្យ​លើក​ពាន​បាន​នោះ​ទេ។

​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ ដែល​ក្រុម Liverpool ​មិន​បាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។ អ្នក​គាំទ្រ​ក្លឹប​នេះ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ក្នុង​ការ​ស្គាល់​រសជាតិ​លើក​ពាន​នេះ​ឡើង​វិញ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT