ស្មើ Crystal Palace យប់មិញ ទោះ Aguero ស៊ុត​ពីរ​គ្រាប់ តែ MOTM បាន​លើ​ម្នាក់​នេះ​ទេ

នៅ​ការ​ប្រកួត​រវាង​ក្លឹប Manchester City និង Crystal Palace កាល​ពី​យប់​ថ្ងៃ​សោរ៍​ទី ១៨ មករា ឆ្នាំ ២០២០ កន្លង​ទៅ គឺ​បញ្ចប់​នៅ​លទ្ធផល ២-២ ដោយ​ម្ចាស់​ផ្ទះ​សម្រេច​គ្រាប់​បាល់​ផ្ទួន​គ្នា​ដោយ​ Sergio Aguero និង​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Tosun និង Own Goal របស់ Fernandinho។

តាម​ការ​វាយ​តម្លៃ​លើ​ WhoScored បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Tosun ឯ​ណោះ​ទេ​ដែល​បាន MOTM (Man Of The Match) ប្រចាំ​ការ​ប្រកួត ដោយ​បាន​ពិន្ទុ ៨,២ ស្រប​ពេល Aguero បាន ៧,៩ ពិន្ទុ។ ខ្សែ​បម្រើ​របស់ Man City កីឡាករ Kevin de Bruyne ​និង​ខ្សែ​ការពារ Ferland Mendy ជា​កីឡាករ​លេចធ្លោ​បន្ទាប់​បាន ៨,០ និង ៧,៩ ពិន្ទុ។

ចំណែក​ឯ Fernandinho ដែល​ថ្លោះធ្លោយ​ធ្លាយ​បាល់ Own Goal ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​ត្រឹម ៥,៦ ពិន្ទុ​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា Liverpool កំពុង​នាំ​មុខ​កាន់​តែ​ច្រើន ដោយ​មាន ៦១ ពិន្ទុ យក​ឈ្នះ ១៣ ពិន្ទុ​លើ Man City ហើយ​នេះ​ហង្ស​នៅ​លេង​តិច​ជាង​ពីរ​ប្រកួត​ថែម​ទៀត​ផង៕ ប្រភព៖ WhoScored

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT