Jose ​បាន​២​លាន​ផោន បើ​អាច​ជួយ Spurs ​បាន​កៅអី Champions League ​

​លោក Jose Mourinho ​នឹង​ទទួល​បាន​ប្រាក់ Bonus ​២​លាន​ផោន ប្រសិន​បើ​លោក​អាច​ជួយ​ក្រុមSpurs ​ឱ្យ​មាន​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Spurs ​បច្ចុប្បន្ន​នេះ ​កំពុង​ស្ថិត​នៅ​លេខ​៨​ក្នុង​តារាង ​ហើយ​ពួកគេ​មាន​គម្លាត​ពិន្ទុ​រហូត​ដល់​៩​ពិន្ទុ​ឯ​ណោះ​ពី​ចំណាត់​ថ្នាក់​លេខ​៤ ​អាច​បាន​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​។ ​ជាមួយ​ការ​សល់​១៦​ប្រកួត​ទៀត​ចប់​លីគ ​ក្រុម Spurs ​រំពឹង​ថា​ពួកគេ​អាច​ឡើង​ទៅ​តំបន់ Top4 ​បាន ​ដូច្នេះ​ទើប​ស្នើ​ជា​ប្រាក់ Bonus ​ដល់​លោក Jose ​ចំនួន​២​លាន​ផោន​ទៀត ​បើ​លោក​អាច​ដឹក​នាំ​ក្រុម​បាន​សម្រេច។

​ក្រុម Spurs ​បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​កីឡាករ​របួស។ ​ពួកគេ​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ​សំខាន់ Harry Kane ​ដោយ​ត្រូវ​សម្រាក​ច្រើន​ខែ។ តែ​ទោះ​ជា​នេះ​ក្ដី ​លោក Jose ​បាន​ទិញ​យក​កីឡាករ​ម្នាក់​មក​ពង្រឹង​ក្រុម​ផង​ដែរ គឺ Gedson Fernandes ​ពី​ក្រុម Benfica ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT