កុំថារួចខ្លួន កាតក្រហមរបស់ Valverde នឹងត្រូវព្យួរឈ្មោះគេនៅប្រកួតសំខាន់មួយ

កាត​ក្រហម​របស់​កីឡាករ Fede Valverde ដែល​បាន​បង្ក​កំហុស​ទៅ​លើ Alvaro Morata នៅ​ប្រកួត​ពាន​រង្វាន់ Supercopa de Espana វគ្គ​ផ្តាច់ព្រ័ត្រ គឺ​សម្រេច​ឲ្យ​រូប​គេ​ត្រូវ​អវត្តមាន​នៅ​ប្រកួត​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ពេល​ប៉ះ Sevilla។

នា​ចុង​សប្តាហ៍​ថ្ងៃ​ទី ១៨ មករា​នេះ ស្តេច​ស Madrid នឹង​ត្រូវ​បើក​កីឡដ្ឋាន Bernabeu ស្វាគមន៍ Sevilla នៅ​ជំនួប​ក្របខ័ណ្ឌ​ជុំ​ទី ២០ ខណៈ​ដែល​កម្រិត​ពិន្ទុ​របស់​ពួក​គេ​កំពុង​ស្មើ​គ្នា​នឹង Barcelona នៅ​កំពូល​តារាង។

បញ្ជាក់​ថា​ការ​បង្ក​កំហុស​របស់ Valverde មិន​ទទួល​បាន​ការ​រិះគន់​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​គេ​សាទរ​រាប់​ចូល​ជា​វីរបុរស​ដ៏​សំខាន់​ដែល​បាន​ជួយ Real Madrid មិន​ឲ្យ​ចាញ់​នៅ​ប្រកួត​នោះ​ថែម​ទៀត​ផង៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT