វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់សកលកម្រិតមូលដ្ឋានរកឃើញគ្រូបង្វឹកចំនួន១០នាក់ទទួលបាននិទ្ទេសល្អ

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់ សកលកម្រិតមូលដ្ឋាន ដែលបានបើករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨មករាដល់ថ្ងៃទី១១មករា បានបញ្ចប់ហើយដោយក្នុងចំណោមសិក្ខាកាម២៧នាក់ មានគ្រូបង្វឹកចំនួន១០នាក់ទទួលបាននិទ្ទេសល្អ។

លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាប្រដាល់សកលជាផ្លូវការនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។វគ្គនេះ ស្ថិតក្រោមជំនួយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប៊ុយ សុភណ្ឌ អគ្គលេខាធិការនៃសហព័ន្ធបាននិយាយថា វគ្គនេះមានសិ ក្ខាកាមចូលរួម សរុប ២៧ រូប ជាគ្រូបង្វឹកនៅតាមបណ្តាក្លិបកីឡាប្រដាល់សកលនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងកំពត ហើយវគ្គបណ្តុះបណ្តាលនេះបង្រៀនដោ យ លោក វ៉ែន សុផល គ្រូបង្វឹកជម្រើស ជាតិប្រដាល់សកលដោយបង្រៀនផ្នែកបច្ចេកទេសនៃការបង្វឹកហាត់ ។ ចំណែកលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សក លកម្ពុជា បង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកវេជ្ជបណ្ឌិត មាស វុឌ្ឍី អនុប្រធានសហព័ន្ធបង្រៀនលើផ្នែកអាហាររូបត្ថម្ភសម្រាប់កីឡាប្រដាល់សកល។

លោកអគ្គលេខាធិការបានបន្តថា បន្ទាប់ពីឆ្លងកាត់ការសិក្សារយៈពេល៤ថ្ងៃ សិក្ខាកាមទទួលនិទ្ទេសរួមមាននិទ្ទេសល្អ១០នាក់ និទ្ទេសមធ្យម១៥ រូប និទ្ទេសខ្សោយ ០២ រូប។   តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំង អស់បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វិក យល់ដឹងច្បាស់ពីក្រមសីលធម៌ក្នុងនាមជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT