ឆ្នាំ​២០២០ ​Ronaldo ​ស៊ុត Hat-trick ​ជួយ​ក្រុម Juventus ​តែ​ម្ដង​

ការ​ប្រកួត​បើក​ឆាក​ឆ្នាំ​២០២០​នេះ ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម​ Cagliari ​ក្នុង​លទ្ធផល ៤-០។

​ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ ​Ronaldo ​មាន​ទម្រង់​លេង​ល្អ​មែនទែន ​ដោយ​រក​បាន​៣​គ្រាប់​ហើយ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១​គ្រាប់​ថែម​ទៀត។ ​នេះ​ជា​ការ​រក​បាន Hat-trick ​ទី​៥៦​ទៅ​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​ហើយ​លទ្ធផល​ឈ្នះ​យប់មិញ​ក៏​ធ្វើ​ឱ្យ​ក្រុម​សេះ​បង្កង់​មាន​ពិន្ទុ​ស្មើ​ក្រុម Inter Milan ​ប្រជែង​តំបន់​កំពូល​តារាង​ដែរ។

Ronaldo ​បាន​បញ្ជាក់​ពី​អារម្មណ៍​នៅ​ពេល​រក​បាន​៣​គ្រាប់​ដើម​ឆ្នាំ​នេះ​ដែរ​ថា​៖ “ពិត​ជា​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំង​ណាស់ ​ដែល​រក​បាន​៣​គ្រាប់​ក្នុង​ឆ្នាំ​ថ្មី ​និង​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ”។ ​សម្រាប់​ឆ្នាំ ២០២០​នេះ​ដែរ ​អតីត​កីឡាករ Real Madrid ​រូប​នេះ ​លេង​ម៉ូដ​សក់​ប្លែក ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ផង​ដែរ៕ប្រភព៖ DailyMaill

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT