ភ្នាក់ងាររបស់តារាបាល់ទាត់ថៃ Chanathip Songkrasin បានទម្លាយថាខ្សែបម្រើរូបនេះអាចមានឱកាសមួយទៅលេងនៅក្របខណ្ឌកំពូលរបស់ប្រទេសអេស្ប៉ាញនេះបើតាមប្រភពកាសែត Siamsport រាយការណ៍។
ទោះបីជាយ៉ាងនេះក្ដីកាសែតខាងលើមិនបានទម្លាយព័ត=មានលម្អិតជាក់លាក់នៃសំណើនេះ ឬក៏បង្ហើបថាក្លិបណាមួយដែលចង់បានខ្សែបម្រើរបស់ក្លិបជប៉ុន Consadole Sapporo រូបនេះដែរ។
ការផ្ទេរទៅអេស្ប៉ាញអាចឲ្យរូបគេជាកីឡាករបាល់ទាត់ថៃដើរតាមគន្លងរបស់មិត្តេួមក្រុមជម្រើសជាតិថៃ Teerasil Dangdaដែលចំណាយពេលមួយរយៈពេលខ្លីជាមួយក្លិប Almeria កាលពីឆ្នាំ២០១៤ដោយបង្ហាញខ្លួនបាន៦ប្រកួតរកបាន១គ្រាប់ក្នុងពាន Copa del Rey។
Chanathip កំពុងរៀបចំខ្លួនលេងនភលីគកំពូលជប៉ុនសម្រាប់រដូវកាលទី៣ក្រោយបង្ហាញថ្វីជើងល្អនៅរដូវលា២០១៨និង១៩។ទោះបីជាយ៉ាងនេះក្ដី!រដូវកាលមុនក្លិប Consadole បានត្រឹមឈរលេខ១០ក្នុងតារាងលីគគឺធ្លាក់ចំណាត់ថ្នាក់ទៅក្រោមខ្លាំងបើធៀបទៅនឹងចំណាត់ថ្នាក់នៅឆ្នាំ២០១៨៕