អុញ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ​អ្នក​បង្កើត​ឱកាស​ក្នុង​ការ​ប្រកួត​ច្រើន​បំផុត មិន​មែន Ronaldo/Messi ទេ

តាម​ទំព័រ Opta បាន​ចុះ​ផ្សាយ​ជុំវិញ​ទិន្នន័យ​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​នៃ​បណ្តា​កីឡាករ​ដែល​បាន​បង្កើត​ឱកាស​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ការ​ប្រកួត ទូទាំង​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប។

Lionel Messi ​នៅ​ឈរ​ត្រឹម​ចំណាត់ថ្នាក់​ទី ៥ តែ​ប៉ុណ្ណោះ ខណៈ Cristiano Ronaldo ពុំ​មាន​ឈ្មោះ​នៅ​បញ្ជី Top 10 ឡើយ។ លេខ ១ គឺ​បាន​ទៅ​លើ​កីឡាករ Dimitri Payet ដែល​អំឡុង​ពេល ១០ ឆ្នាំ​នេះ​គេ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Saint-Etienne, Lille, Marseille, West Ham និង Marseille។

កីឡាករ​ទាំង ១០ រូប​បង្កើត​ឱកាស​ច្រើន​បំផុត​មាន​ដូច​ជា៖

  • Dimitri Payet – ៩៧៤ លើក
  • Mesut Ozil – ៩១៦ លើក
  • Eden Hazard – ៨៣០ លើក
  • David Silva – ៨១២ លើក
  • Lionel Messi -៧៨៩ លើក
  • Ryad Boudebouz – ៦៦៣ លើក
  • Kevin de Bruyne – ៦៥៣ លើក
  • Miralem Pjanic – ៦៤១ លើក
  • Toni Kroos – ៦៣៤ លើក
  • Angel di Maria – ៦៣១ លើក

ប្រភព៖ Opta​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT