បែលហ្សិក ​ប្រើ​ពេល​៩,៩៤​វិនាទី  ដើម្បី​រក​១​គ្រាប់ ​ជ័យជម្នះ​លើ​ក្រុម​ជប៉ុន

បែលហ្សិក​បាន​ឡើង​ទៅ​វគ្ក​បន្ដ​ហើយ ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ជប៉ុន ​៣-២ នា​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ​នៅ​ពាន​រង្វាន់ FIFA World Cup 2018 ។

យប់មិញ​នេះ ​ជា​ការ​ប្រកួត​ស្វិតស្វាញ​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ។ ជប៉ុន ​រក​បាន​គ្រាប់​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​បែលហ្សិក​តាម​បាន​ស្មើ​វិញ ​រហូត​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន​ថែម​ទៀត​នៅ​ចុង​ក្រោយ។ ១​គ្រាប់​ជ័យជម្នះ​នោះ ​ធ្វើ​បាន​ដោយ​ប្រើ​ពេល​ត្រឹម​តែ​​៩,៩៤​វិនាទី ​ប៉ុណ្ណោះ។ ​នៅ​គ្រា​នោះ ជប៉ុន​បាន​លើក​បាល់​ជ្រុង​ប៉ុន្តែ​ត្រូវ​អ្នក​ចាំទី​ Thibaut Courtois ​ចាប់​បាន។ ភ្លាម​នោះ ​រូបគេ​បាន​បោះ​បាល់​ទៅ​ឱ្យ​ Kevin De Bruyne ​ដែល​កំពុង​ឈរ​នៅ​កណ្ដាល​ទីលាន ដើម្បី​ធ្វើ​ការ​វាយ​សម្រុក​លឿន​ៗ។

Bruyne ​ក្រោយ​ពី​បាន​បាល់​ហើយ ​ក៏​ប្រើ​ល្បឿន​របស់​ខ្លួន​រត់ ​និង​បោះ​បាល់​ផ្ដាច់​កីឡាករ​ជប៉ុន​ដល់​ទៅ​៤​នាក់​ឯ​ណោះ ​ឱ្យ​ដល់​ជើង​របស់​ Thomas Meunier ​ដែល​នៅ​ឈរ​ម្នាក់​ឯង។ Lukaku ​ក្រោយ​ពី​មិត្ត​រួម​ក្រុម​បាន​បាល់​ហើយ ​ក៏​បាន​រត់​ទៅ​មុខ​ទី​ភ្លាម ​ដើម្បី​រក​កន្លែង​ទូលាយ​ឱ្យ​មិត្ត​រួម​ក្រុម​បោះ​ឱ្យ។ ជាក់​ស្ដែង រូបគេ​មិន​បាន​ស៊ុត​ខ្លួន​ឯង​នោះ​ទេ ដោយ​បាន​វាយ​កែង​ឱ្យ​មិត្ត​រួម​ក្រុម​ម្នាក់​ទៀត​គឺ Nacer Chadli ​ដែល​មាន​ជំហរ​ស្រួល​ក្នុង​ការ​រក​គ្រាប់​បាល់។ ​ត្រឹម​ពេល​មិន​ដល់​១០​វិនាទី​នេះ ​បែលហ្សិក​បាន​ទម្លុះ​សំណាញ់​ទី​របស់​ជប៉ុន ​បាន​និង​យក​ជ័យ​ជម្នះ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​តែ​ម្ដង៕ប្រភព៖ DailyMail

  • បែលហ្សិក ​ប្រើ​ពេល​៩,៩៤​វិនាទី  ដើម្បី​រក​១​គ្រាប់ ​ជ័យជម្នះ​លើ​ក្រុម​ជប៉ុន