ល្មម​ចុក​ឈាម! កីឡាករ ១០ រូប​ធ្លាក់​ថ្លៃ​ខ្លួន​យ៉ាង​គំហុក ខ្លះ​ធ្លាក់ ៧០ លាន​អឺរ៉ូ

ទីផ្សារ​ដោះដូរ​កីឡាករ​កាន់​តែ​កៀក​ជិត​មក​ដល់ ដោយ​ឡែក​បើ​យើង​ទៅ​មើល​ហាងឆេង​កីឡាករ​នៅ​តំបន់​អឺរ៉ុប គឺ​មាន​ការ​ធ្លាក់​ចុះ​ច្រើន ជា​ពិសេស​កីឡាករ​នៅ​បណ្តា​ក្លឹប​កំពូលៗ​ដូច​ជា PSG, Real Madrid និង Barcelona ជា​ដើម។

ក្នុង​នោះ​គឺ Philippe Coutinho ដែល​ធ្លាក់​ច្រើន​បំផុត​ដល់​ទៅ ៧០ លាន​អឺរ៉ូ ពោល​តម្លៃ​បច្ចុប្បន្ន​ត្រឹម ៧០ លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។ មិន​ខុស​ពី Marcelo ខ្សែ​ការពារ​ធ្លាប់​មាន​ថ្លៃ​ខ្លួន​ខ្ពស់​ក៏​ធ្លាក់​អស់ ៥០ លាន​អឺរ៉ូ មក​សល់​ត្រឹម ២០ លាន​អឺរ៉ូ ស្រប​ពេល Ivan Rakitic/Sergio Busquets ដែល​មាន​វ័យ​កាន់​តែ​ចំណាស់​ធ្លាក់​អស់ ៤០ លាន​អឺរ៉ូ​មក​សល់​ត្រឹម ២៥ និង ៣៥ លាន​អឺរ៉ូ។

Asensio និង Bale ធ្លាក់​ ៤០ លាន​អឺរ៉ូ​ដូចៗ​គ្នា រុញ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​របស់​អ្នក​ទាំង​ពីរ​ថ្លៃ​ត្រឹម ៤០ លាន​អឺរូ។ អ្នក​បន្តបន្ទាប់​មាន​ដូច​ជា Cavani, Lemar, Umtiti និង Fekir ធ្លាក់​អស់ ៣០ លាន​អឺរ៉ូ​ព្រម​គ្នា៕ ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT