កីឡាករប្រដាល់ជើងខ្លាំងថៃ Rodtang Jitmuangnon ឬ គេស្គាល់ថា «The Iron Man» នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ ONE flyweight Muay Thai World Title កីឡាករ Jonathan Haggerty ដែលនេះជាការប្រកួតសងសឹក។ ពួកគេនឹងជួបគ្នានៅសង្វៀន Impact Arena នារាជធានីបាងកកប្រទេសថៃ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ខាងមុខក្នុងកម្មវិធី ONE: A NEW TOMORROW ។
Rodtang ដណ្ដើមបានខ្សែក្រវាត់បានកាន់កាប់ខ្សែក្រវាត់ NE flyweight Muay Thai World Title បន្ទាប់ពីរូបគេយកឈ្នះកីឡាករមកពីចក្រភពអង់គ្លេស Jonathan Haggerty ដោយពិន្ទុពិន្ទុកាលខែ សីហា ឆ្នាំ២០១៩ ក្នុងកម្មវិធី ONE: DAWN OF HEROES ពេលរៀបចំនៅក្រុងម៉ានីលប្រទេសហ្វីលីពីន។
បន្ទាប់ពីឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកកីឡាករវ័យ២២ឆ្នាំលំដាប់ពិភពលោក Rodtang បានទទួលជ័យជម្នះ២លើកជាប់គ្នាដោយ Saeksan Or. Kwanmuang ដោយពិន្ទុ និង ឈ្នះពិន្ទុកីឡាករប្រេស៊ីលWalter Goncalves ក្នុងជំនួបការពារខ្សែក្រវាត់លើកដំបូងរបស់ខ្លួនពីកម្មវិធី ONE: CENTURY កាលថ្ងៃទី ១៣ តុលា នៅប្រទេសជប៉ុន។
បែបណាក្ដី Haggerty មិនទាន់បានប្រកួតទាល់តែសោះ ក្រោយរបូតខ្សែក្រវាត់លើដៃ Rodtang នាខែ សីហា។ មុនរបូតខ្សែក្រវាត់រូបគេបានយកឈ្នះ Sam-A Gaiyanghadao និង Joseph Lasiri ដោយពិន្ទុ។ ចំណែកគូឯករងម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន Stamp Fairtex ត្រូវប្រឈមនឹងកីឡាការិនីឥណ្ឌា Puja Tomar ក្នុងកម្មវិធីប្រកួតគុនចម្រុះ ឬ MMA ក្នុងប្រភេទទម្ងន់ Atomweight។ ក្រៅពីនោះមានការចាប់គូប្រកួតខ្លាំងៗដូចជា MMA, មួយថៃ និង kickboxing។
គូប្រកួតក្នុងកម្មវិធី ONE: A New Tomorrow:
Rodtang vs Haggerty 2 fight card
Flyweight Rodtang Jitmuangnon vs. Jonathan Haggerty (Muay Thai)
52.2 kg Stamp Fairtex vs. Puja Tomar (MMA)
56.7 kg Maira Mazar vs. Ayaka Miura (MMA)
83.9kg Raimond Magomedaliev vs. Joey Pierotti (MMA)
56.7 kg Ramon Gonzales vs. Elipitua Siregar (MMA)
70.3 kg Thanh Le vs. Ryogo Takahashi (MMA)
70.3 kg Ma Jia Wen vs. Shinechagtga Zoltsetseg (MMA)
65.8 kg Han Zi Hao vs. Mehdi Zatout (Muay Thai)
65.8 kg Sangmanee Sathian MuayThai vs. Kenta Yamada (Muay Thai)
65.8 kg Muangthai PK.Saenchaimuaythaigym vs. Brice Delval (Muay Thai)
65.8 kg Liam Harrison vs. Mohammed Bin Mahmoud (Muay Thai)
65.7 kg Victor Pinto vs. Adam Noi (Kickboxing)