កូន​សិស្ស ដឹក​នាំ​ក្រុម​ឈ្នះ​គ្រូ​ Lampard ​លត់​ក្រុម Jose ​២-០ ​យប់មិញ​

​លោក Lampard ​ដែល​ជា​អតីត​កូន​ក្រុម​របស់​លោក Jose ​បាន​ដឹក​នាំ​ក្រុម​ Chelsea ​ឈ្នះ​ក្រុម Spurs ​ក្នុង​លទ្ធផល ​២-០ ​នា​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជំនួប​គ្រូ​និង​សិស្ស។ Lampard ធ្លាប់​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​កាល​នៅ​ក្រុម Chelsea ​។ ​ខណៈ​ដែល​បច្ចុប្បន្ន Lampard ​បាន​តួ​នាទី​ដឹក​នាំ​ក្រុម​តោ​ខៀវ ​ហើយ​លោក Jose ​ទៅ​ដឹក​នាំ​ក្រុម Spurs ​ដើម្បី​ប្រកួត​ត​ទល់​គ្នា​នៅ​យប់មិញ។ ជា​លទ្ធផល ​លោក Jose ​មិន​អាច​ធ្វើ​អ្វី​ក្រុម​តោ​ខៀវ​បាន​ឡើយ ​ហើយ​ត្រូវ​ក្រុម​ដែល​ពោរពេញ​ដោយ​យុវជន​មួយ​នេះ ​យក​ឈ្នះ​វិញ​ក្នុង​លទ្ធផល ២-០ ​ថែម​ទៀត។

ការ​ប្រកួត​នៅ​យប់មិញ ​ត្រូវ​បាន​គេ​វិភាគ​ថា Lampard ​ដឹង​ច្បាស់​ពី​ក្បួន​ដឹក​នាំ​របស់​លោក Jose ​ដែល​មាន​ចំណុច​ខ្សោយ​នៅ​តំបន់​កណ្ដាល។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​អាច​ប្រើ​កីឡាករ​ល្បឿន​លឿន Willian ​ឱ្យ​រក​គ្រាប់​បាល់​បាន ​ក៏​ដូចជា​ទម្លុះ​ប្រព័ន្ធ​ការពារ​របស់​ក្រុម Spurs ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT