ZIdane ​៖ Pep ​ជា​អ្នក​ចាត់ការ​ល្អ​បំផុត​នៅ​លើ​លោក​នេះ

​Zinedine Zidane ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Real Madrid ​តតាំង​ជាមួយ​ក្រុម Manchester City ​របស់​លោក Pep ​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​មុន​ឈាន​ដល់​ការ​ប្រកួត​ដ៏​ធំ​នេះ​ដែរ Zidane ​បាន​និយាយ​ថា​លោក Pep ​ជា​អ្នកចាត់ការ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ វា​ជា​ឱកាស​ល្អ​ក្នុង​ការ​ដែល​អាច​ដឹក​នាំ​ក្រុម​លេង​ទល់​ក្រុម​ដែល​លោក Pep ​ដឹក​នាំ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ ​ហើយ Zidane ​ក៏​គោរព​និង​កោត​សរសើរ​ចំពោះ​ប្រវត្តិ​នៃ​ការ​ដឹក​នាំ​ក្រុម​ដ៏​ល្អ​របស់​លោក Pep ​ផង​ដែរ។

ក្រុម​ Real Madrid ​ប៉ះ​ក្រុម​ Man City ម្ដង​មក​ហើយ ​កាល​ការ​ប្រកួត Pre Season ​ដោយ​គ្រា​នោះ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-១។ ​ក្រុម Man City ​ត្បិត​តែ​ជោគជ័យ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មែន ប៉ុន្តែ​ក្នុង​ការ​លេង​ពាន UEFA Champions League ​ពួកគេ​មិន​ទាន់​កាក់កប​នៅ​ឡើយ​ទេ។ រដូវ​កាល​មុន ​ធ្លាក់​ចេញ​ក្រោម​ថ្វី​ជើង​ក្រុម Spurs ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT