កាន់​តែ​កក្រើក​អង់គ្លេស! Ancelotti ​ចូល​ដឹកនាំ Everton ជា​ផ្លូវការ​ហើយ

មុន​ការ​ប្រកួត​រវាង​ក្រុម Arsenal កើត​ឡើង​នៅ​មួយ​ម៉ោង​បន្ទាប់ ក្លឹប Everton ស្រាប់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​តាម​រយៈ​សេចក្តី​ប្រកាស​ផ្លូវការ​ពី​បេក្ខភាព​អ្នកចាត់ការ​ថ្មី​នោះ​គឺ​លោក Carlo Ancelotti។

អតីត​អ្នកចាត់ការ​ក្លឹប Napoli ទំនេរ​ជើង​មិន​បាន​ប៉ុន្មាន​សប្តាហ៍​ផង ក៏​ត្រូវ​បាន​ក្រុម​ស្ករ​គ្រាប់ Everton ទាញ​យក​រូប​លោក​មក​អង់គ្លេស​បាន​ដោយ​ជោគជ័យ។ លោក​បាន​និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ថា៖ “នេះ​ជា​ក្លឹប​ដ៏​ល្អ​មួយ​ដែល​មាន​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​និង​អ្នក​គាំទ្រ​ដ៏​អង់អាច ហើយ​ជាមួយ​នឹង​ចក្ខុវិស័យ​របស់​អ្នក​គ្រប់គ្រង​និង​ក្រុម​ប្រឹក្សាភិបាល​ដែល​ត្រួសត្រាយ​ផ្លូវ​អាច​ឲ្យ​ក្លឹប​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​និង​ការ​គ្រោង​ពាន​រង្វាន់”។

បញ្ជាក់​ថា​បុរស​វ័យ ៦០ ឆ្នាំ​ធ្លាប់​ដឹកនាំ​ឈ្នះ UCL ៣ លើក​អំឡុង​ពេល​នៅ​ក្លឹប AC Milan និង Real Madrid ខណៈ​នៅ Premier League លោក​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ដែរ​ពេល​ដឹកនាំ Chelsea រី​ឯ​នៅ​បារាំង​ក៏​ឈ្នះ​ពាន​លីគ​មួយ​ថែម​ទៀត​កាល​ពី​ឆ្នាំ ២០១៣៕ ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT