តាមរបាយការណ៍ល្ហិចល្ហៀងចុងក្រោយបានឲ្យដឹងថាតារាឆ្នើម Takumi Minamino របស់ក្លឹបRB Salzburg បានកំណត់ចូលមកធ្វើតេស្តសុខភាពជាមួយទ្រនំថ្មី Liverpool នៅថ្ងៃនេះហើយ ដែលឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងត្រៀមចុះចូលក្លឹបនៅអង់គ្លេសនាទីផ្សារដោះដូរខែមករា។
ប្រភពបានឲ្យដឹងថាកីឡាករជប៉ុនរូបនេះ នឹងផ្លាស់ទៅ Anfieldនាថ្ងៃទី ១ មករាខាងមុខ ខណៈប្រកួតដំបូងរបស់គេជាមួយឈុតក្រហមអាចជានៅ FA Cup ក្នុងជំនួបទល់ Everton នាថ្ងៃទី ៥ មករាក្នុងសប្តាហ៍តែមួយនោះ។
រំឭកថាខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ បង្ហាញខ្លួន ៦ ប្រកួតរកបាន ២ គ្រាប់នៅព្រឹត្តិការណ៍ UEF A Champions League វគ្គចែកពូល ខណៈក្នុងលីគរូបគេរកបាន ៤ គ្រាប់និង Assist ៥ លើកដែរហើយ៕ ប្រភព៖ FoxSportAsia