អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Jonathan Haggerty ឬ “The General” បានរៀនសូត្ររឿងរ៉ាវមួយចំនួនពេលជួបគ្នាដំបូង ទល់នឹង Rodtang Jitmuangnon ឬ “The Iron Man” ដើម្បីវាយបកឈ្នះតារារបស់ថៃវិញ ក្នុងជំនួបសងសឹកដណ្ដើមខ្សែក្រវាត់នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេសនឹងឡើងដណ្ដើមខ្សែក្រវាត់នៅក្នុងកម្មវិធី ONE: A NEW TOMORROW ដែលរៀបចំឡើងនៅសង្វៀន Impact Arena នាទីក្រុងបាងកកប្រទេសថៃ។Rodtang កាន់ខ្សែក្រវាត់ខាងលើបន្ទាប់ពីឈ្នះពិន្ទុ «The General» ពេលចប់ការប្រកួត ៥ទឹកពេញនៅសង្វៀន Mall Of Asia Arena នៅក្រុងម៉ានីលប្រទេសហ្វីលីពីនកាលខែ សីហា។ តាំងពីពេលនោះមក Haggerty បានខិតខំហ្វឹកហាត់ និង រៀបជើងព្រួលដើម្បីត្រលប់មកសង្វៀនជាថ្មីជាមួយនឹងភាពខ្លាំង។ មុនពេលត្រលប់មកកាន់សង្វៀនជាថ្មី កីឡាករវ័យ២២ឆ្នាំមកពីក្រុងឡុងដុង បានប្រាប់អំពីចំណុចជាច្រើនពេលប៉ះ «The Iron Man» លើកទី១ និងបានយល់ដឹងច្រើនអំពីបរាជ័យទាំងនេះ។
ONE Championship: តើយល់យ៉ាងណាដែរចំពោះការប្រកួតដណ្ដើមខ្សែក្រវាត់ World Title ឡើងវិញនេះ?
Jonathan Haggerty បាននិយាយក្នុងវេបសាយរបស់ ONE ថា៖” វាជារយៈពេលមិនយូរប៉ុន្មានដែលគេផ្ដល់ឱកាសឲ្យខ្ញុំដណ្ដើមខ្សែក្រវាត់។ ខ្ញុំសូមអរគុណចំពោះរឿងនេះ ប៉ុន្តែ ដំបូងឡើយខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ ខ្ញុំនៅធ្វើឲ្យអារម្មណ៍ល្អ និងហាត់ឲ្យប្រសើរឡើងវិញក្រោយរងបរាជ័យ។ ខ្ញុំអាចប្រកួតបាន ប៉ុន្តែមិនបាន ១០០% នោះទេ។ កាលពីមុនខ្ញុំមិនអាចទទួលលទ្ធផលដែលចង់បាន។ វាជារឿងលំបាកដើម្បីបដិសេធការសងសឹក ប៉ុន្តែ ឥឡូវនេះជាពេលដ៏ត្រឹមត្រូវមួយ។ ថ្ងៃទី ១០ ខែ មករា ខ្ញុំនឹងបង្ហាញឲ្យអស្ចារ្យ ហើយវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយផងដែរ។
“វាមិនមែនជាការដោះសារទេ។ គេបានឈ្នះការប្រកួតនោះយ៉ាងពិតប្រាកដ។ ខ្ញុំធ្វើបានល្អនៅទឹកដំបូង។ នៅទឹកទី២ ខ្ញុំបានគិតថាដូចដើរនៅក្នុងសួនផ្កាអីចឹងដែរ ប៉ុន្តែ ជើងខ្លាំងថៃធ្វើបានល្អ ហើយខ្ញុំបានចងចាំរឿងអស់ទាំងនេះដោយមានពិសោធន៍ក្នុងចិត្ត។ នៅទឹកទី៣ ខ្ញុំខឹងខ្លាំង ខ្ញុំដើរចូល ប៉ុន្តែគេអាចវាយកាត់ដៃរបស់ខ្ញុំ។ ខ្ញុំខកចិត្តហើយបន្ទាប់មកខ្ញុំមិនអាចធ្វើចលនាដូចពីរទឹកដំបូងឡើយ។ ជើងរបស់ខ្ញុំមិនសូវស្រួល ហើយគេប្រើកណ្ដាប់ដៃចំមុខញុំ។ នៅទឹកទី៣ និង ទី៤ ខ្ញុំចង់ស្តារស្ថានការណ៍មកវិញ ប៉ុន្តែមានអារម្មណ៍ថាដូចកំពុងរត់ចេញពីការប្រកួត។ ខ្ញុំចង់ឈ្នះខ្លាំងនៅទឹកទី៥ ប៉ុន្តែវាយឺតពេលទៅហើយ។ សរុបសេចក្ដីទៅ គឺចាញ់ពិន្ទុ”៕