Pep ​បើក​ផ្លូវ​ឱ្យ Arteta ​ទៅ​ដឹក​នាំ​ក្រុម Arsenal ​

លោក Pep Guardiola  ​បាន​បើក​ផ្លូវ​ឱ្យ​ជំនួយការ​របស់​លោក Mikel Arteta ​ចាកចេញ​ពី​ក្រុម Manchester City ​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម Arsenal ​ហើយ​។

Mikel Arteta ​ជា​អតីត​កីឡាករ Arsenal ​ហើយ​បាន​ចូល​ខ្លួន​ជា​ដៃ​ស្ដាំ​របស់​លោក Pep ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ អតីត​ខ្សែ​បម្រើ​រូប​នេះ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន​ក្នុង​អាជីព​ជា​អ្នក​ដឹក​នាំ​ក្រុម រហូត​ទទួល​បាន​ទំនុក​ចិត្ត​ខ្លាំង​ពី​លោក Pep ។ ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ Arsenal ​កំពុង​លេង​ដោយ​គ្មាន​អ្នក​ចាត់ការ​ក្រុម ​ហើយ Arteta ​ជា​បេក្ខភាព​ល្អ​មួយ​រូប​ផង​នោះ ទើប​លោក Pep ​បញ្ជាក់​ថា​លោក​នឹង​ឱ្យ​បុរស​វ័យ​៣៧​ឆ្នាំ​នេះ​ទៅ ប្រសិនបើ​ក្រុម​កាំភ្លើង​ធំ​ពិត​ជា​ត្រូវ​ការ។

Pep ​បាន​បញ្ជាក់​បន្ថែម​ថា​៖ “គាត់​ជា​ចំណែក​សំខាន់ ​សំខាន់​ណាស់​សម្រាប់​ក្រុម Man City ។ ប្រសិន​បើ​វា​កើត​ឡើង ​វា​នឹង​កើត​ឡើង ​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ ​យើង​មិន​ឃាត់​គាត់​ឡើយ។ ​ខ្ញុំ​មិន​ចង់​ឃាត់​នរណា​ម្នាក់ ​ដើម្បី​ធ្វើការ​ទាំង​ដែល​គេ​មិន​សប្បាយ​ចិត្ត​ឡើយ។ Arteta ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ល្អ​ម្នាក់​ទៅ​ថ្ងៃ​អនាគត”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT