Karim Benzema បានជួយឲ្យ Madrid រក្សា ១ ពិន្ទុទល់ Valencia ក្រោយស្មើលទ្ធផល ១-១ កាលពីយប់មិញ តែគ្រាប់បាល់របស់កីឡាករបារាំងរូបនេះគឺរុញឲ្យលោកឈានមកដល់ចំណុចប្រជែងស្មើ Messi នៅពានរង្វាន់ Pichini (កីឡាករស៊ុតច្រើនបំផុត) ប្រចាំរដូវកាលនៅ LaLiga ហើយ។
១២ គ្រាប់របស់ Benzema បានកើតឡើងនៅការលេងទល់ Valencia ស្របពេលការប្រកួត El Clasico នៅឯកីឡដ្ឋាន Camp Nou ក៏កៀកចូលមកដល់នៅថ្ងៃទី ១៩ ធ្នូខាងមុខនេះ។
ក្រៅពី Messi ក៏មានមិត្តរួមក្រុម Luis Suarez ឈរនៅ Top 3 មាន ៩ គ្រាប់។ រំឭកថាបើរាប់គ្រាប់បាល់ក្នុង/ក្រៅលីគ Benzema រកបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ប្រកួត៕ ប្រភព៖ Marca