គ្រូ​ជំនួយ Arsenal ​៖ ខ្ញុំ​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ៣-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​។

​សម្រាប់​ការ​ប្រកួត​ក្នុង​ដី​ខ្លួន​ឯង​នេះ ​ក្រុម​កាំភ្លើង​ធំ Arsenal ​គ្មាន​អ្វី​ដែល​អាច​ត​ដៃ​ជាមួយ​ក្រុម Man City ​បាន​ឡើយ។ ​ក្រុម​របស់​លោក Pep ​បាន​គ្រប​លើ​ក្រុម​កាំភ្លើង​ធំ ​រហូត​ទទួល​បាន​គ្រាប់​បាល់​៣​គ្រាប់​ដែល​កើត​ចេញ​ពី De Bruyne ​២​គ្រាប់ ​និង Sterling ​១​គ្រាប់។

​តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​លោក ​Freddie Ljungberg ​គ្រូ​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​របស់​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​ប្រកួត​នេះ​លោក​ពេញ​ចិត្ត​ជាមួយ​កូន​ក្រុម ​បើ​ទោះ​ជា​លទ្ធផល​មិន​ល្អ​ក៏​ដោយ។ ​ប្រកួត​នេះ ​លោក​បាន​ប្រើ​ប្រាស់​កីឡាករ​ក្មេង​ៗ​លេង ​ហើយ​ពួកគេ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព។ ​នេះ​ជា​ជំហាន​មួយ​សម្រាប់​ក្រុម​ដែល​អភិវឌ្ឍ​ក្រុម​យុវជន ​និង​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​បាន​ចូល​លេង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT