ក្រុម Real Madrid នឹងត្រូវលេងតតាំងជាមួយក្រុម Club Brugge សម្រាប់ការប្រកួតចុងក្រោយក្នុងពូលពានរង្វាន់ UEFA Champions League ។
Areola អ្នកចាំទីចំណូលថ្មី ខ្ចីពីក្រុម PSG មក ហើយអាចនឹងលេងឱ្យក្រុម Real Madrid នៅយប់នេះ បានបង្ហាញអារម្មណ៍ថាក្រុមអធិរាជស ផ្ដោតលើការប្រកួតនេះ ដើម្បីស្វែងរកជ័យជម្នះ។ Club Brugge ធ្វើបានល្អក្នុងដីរបស់ Real Madrid ហើយរាត្រីនេះពួកគេនឹងកាន់តែល្អថែមទៀត ព្រោះលេងក្នុងទឹកដីរបស់ពួកគេ។
សម្រាប់រឿង El Clasico វិញ អ្នកចាំទីមានសញ្ជាតិហ្វីលីពីននេះ បានបន្ថែមថាក្រុម Real Madrid មិនទាន់គិតនៅឡើយទេ ពោលគឺត្រូវប្រកួតឈ្នះប្រកួតនេះសិន ទើបគិតរឿងប្រកួតបន្ទាប់ ព្រោះការប្រកួតទាំងអស់របស់ក្រុម Real Madrid សុទ្ធតែសំខាន់ដូចគ្នា៕ប្រភព៖ Marca