Liverpool ​ហាម​ចាញ់​ Salzburg យប់​នេះ​ដាច់​ខាត មិន​អ៊ីចឹង​ទេ​ត្រូវ​ហាលអាវ​ហើយ

Red Bull Arena Salzburg ជា​កីឡដ្ឋាន​របស់​ក្រុម​អូទ្រីស​នឹង​ត្រូវ​បើក​ទ្វារ​ស្វាគមន៍​ក្រុម​អង់គ្លេស Liverpool នៅ​ជំនួប​តតាំង​ជុំ​ទី ៦ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League។

សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់​រៀង​ខ្លួន ព្រោះ​ក្រុម​លេខ ១,២,៣ នៅ​ពូល E នេះ គឺ​មាន​លំដាប់​ពិន្ទុ​ប្រកៀកប្រកិត​គ្នា​ទាំង​ស្រុង និង​មិន​ទាន់​មាន​ក្រុម​ណា​មួយ​បាន​កក់​កៅអី​នៅ​ឡើយ។

​បច្ចុប្បន្ន​ហង្ស​មាន ១០ ពិន្ទុ (គ្រាប់​បាល់​ចំណេញ ៣ គ្រាប់), Napoli មាន ៩ ពិន្ទុ (គ្រាប់​បាល់​ចំណេញ ៣ គ្រាប់) និង Red Bull មាន ៧ ពិន្ទុ (គ្រាប់​បាល់​ចំណេញ ៥ គ្រាប់)។

ក្រុម​ការពារ​ជើង​ឯក​រដូវ​កាល​ចាស់ (Liverpool) គឺ​ត្រូវ​ការ​ជ័យជម្នះ​ឬ​ស្មើ​​ជា​ចាំ​បាច់ ដើម្បី​ធានា​បាន​ថា​កៅអី​នៅ​វគ្គ​បន្ទាប់​ជា​របស់​ខ្លួន ពោល​ប្រសិន​ណា​ត្រូវ​បរាជ័យ​នោះ​ភាគរយ​នៃ​ការ​បន្ត​គឺ​មាន​ទាប​បំផុត ព្រោះ Napoli ដែល​ប៉ះ Genk ក៏​ក្រុម​អ៊ីតាលី​ប្រឹង​បុក​យក​ឈ្នះ​មិន​ឲ្យ​ភ្លាត់​នោះ​ដែរ។ (ករណី Liv ចាញ់ Napoli ឈ្នះ →នាំ​ឲ្យ Liv ត្រូវ​ធ្លាក់)

រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត នោះ​គឺ Erling Haaland ដែល​ជា Top Scorer ឈរ​តំណែង​ទី​ពីរ​បច្ចុប្បន្ន​រក​បាន ៨ គ្រាប់ ដែល​យុវជន​រូប​នេះ​គឺ​ជា​អាវុធ​មុត​ស្រួច​បំផុត​ដែល​ហង្ស​ត្រូវ​ប្រយ័ត្នប្រយែង​នៅ​រាត្រី​ម៉ោង ១២:៥៥ នាទី​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT