Vardy ​បន្ដ​ជួយ​ក្រុម Leicester ​ប្រជែង​ជាមួយ Liverpool ​

​ក្រុម leicester City ​បាន​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ៤-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​នៅ​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​កំពុង​ប្រដេញ​តាម​ពិន្ទុ​ជាមួយ​ក្រុម Liverpool ​។

Jamie Vardy ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម Leicester City ​រក​បាន​គ្រាប់​បាល់​៨​ប្រកួត​ជាប់​គ្នា​ហើយ​ឱ្យ​ក្រុម​មួយ​នេះ ​ហើយ​លទ្ធផល​វិញ​ក៏​ល្អ​គាប់​ចិត្ត​ថែម​ទៀត ពោល​គឺ​បច្ចុប្បន្ន​នេះ​ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង។ មួយ​វិញ​ទៀត​បើ​ធៀប​ជាមួយ​ក្រុម​កំពូល​តារាង ​គឺ​ក្រុម Leicester City ​ចាញ់​តែ​៨​ពិន្ទុ​ប៉ុណ្ណោះ។

Jamie Vardy

លោក​ Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​និយាយ​ដែរ​ថា​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ។ ​ពេល​នេះ ​លោក​មិន​គិត​ពី​ពាន​រង្វាន់​អ្វី​នៅ​ឡើយ​ទេ ព្រោះ​នៅ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១​ឆ្ងាយ។ អ្វី​ដែល​ក្រុម​ត្រូវ​គិត គឺ​ប្រកួត​បន្ទាប់​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT