ម្ដាយ Messi ​៖ ​ខ្ញុំ​មិន​រំពឹង​ថា​កូន​ឈ្នះ​ពាន Ballon d’Or ​លើក​ទី​៦​ទេ​

អ្នក​ស្រី​ Celia Cuccittini ​ម្ដាយ​របស់​កីឡាករ Lionel Messi ​បាន​បង្ហើប​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា ​ពាន​រង្វាន់​Ballon d’Or ​ទី​៥ អាច​ជា​ពាន​ចុង​ក្រោយ​ដែល​កូន​អ្នក​ស្រី​ឈ្នះ​ហើយ។

កីឡាករ​ Barcelona ​ខាង​លើ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​លើក​ទី​៥​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ​ហើយ​ទើប​នឹង​ឈ្នះ​ពាន​រង្វាន់​នេះ​លើក​ទី​៦ ​ក្នុង​ឆ្នាំ​២០១៩​នេះ​ឯង។ ​ការ​ឈ្នះ​ពាន​រង្វាន់​នៅ​ឆ្នាំ​នេះ គឺ​ប្រដេញ​គ្នា​ជាមួយ​ខ្សែ​ការពារ Van Dijk ​របស់​ក្រុម Liverpool ​តែ​ម្ដង ពោល​គឺ Messi ​ឈ្នះ​ពិន្ទុ​ពី​ការ​បោះ​ឆ្នោត​ត្រឹម​តែ​៧​ពិន្ទុ​ប៉ុណ្ណោះ។

ជាមួយ​ការ​ឈ្នះ​លើក​នេះ​ដែរ ​ម្ដាយ​របស់ Messi ​បាន​និយាយ​ដែរ​ថា​៖ “គាត់​បាន​ធ្វើ​ឱ្យ​យើង​ភ្ញាក់ផ្អើល​គ្រប់​ពេល​វេលា​សម្រាប់​អ្វី​ដែល​គាត់​បាន​ធ្វើ។ យើង​មិន​បាន​រំពឹង​ថា​គាត់​ឈ្នះ​ពាន​នេះ​ម្ដង​ទៀត​ទេ ​យើង​គិត​ថា​ពាន Ballon d’or ​ទី​៥ គឺ​ជា​ពាន​ចុង​ក្រោយ​របស់​គាត់​ហើយ។ ការ​ឈ្នះ​លើក​ទី​៦​នេះ ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​យើង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT